Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះគ្រាប់បែក នៅភាគខាងត្បូង ថៃស្លាប់១ របួស៣០នាក់

ផ្ទុះគ្រាប់បែក នៅភាគខាងត្បូង ថៃស្លាប់១ របួស៣០នាក់

ព័ត៌មានទាន់ហេតុការណ៍

ថៃ៖ ប៉ូលិសនិយាយ ថាយ៉ាងហោច ណាស់ មានជនជាតិ ថៃម្នាក់ត្រូវបា នសម្លាប់ និង៣០នាក់ ផ្សេងទៀតរង របួស ក្នុងហេតុ ការណ៍ ផ្ទុះ គ្រាប់ បែកពីរ គ្រាប់កាល ពីយប់ថ្ងៃអង្គារ នៅក្បែរសណ្ឋាគារ មួយក្នុងទីក្រុង ឆ្នេរសមុទ្រ ប៉ាត់តានី គឺមិនដល់ពីរ សប្តាហ៍ ផងក្រោយពីមានការបំផ្ទុះ គ្រាប់បែក ជាច្រើន្រាប់ក្នុង តំបន់ភាគខាងត្បូងនេះ។

លោកអនុសេនីយ៍ Winyu Tiamraj បានថ្លែង ប្រាប់សារព័ត៌មាន Reuters នៅថ្ងៃ ពុធនេះថាការផ្ទុះ គ្រាប់បែកគ្រាប់ ទី១គឺស្ថិត នៅក្នុងចំណតរថយន្ត មួយកន្លែងដែលស្ថិត នៅខាងក្រោយ សណ្ឋាគារ Southern Hotel ដែល ហេតុការណ៍នេះ ពុំបានបណ្តាល ឲ្យមានអ្នករបួសនិងស្លាប់ ឡើយ។

ចំណែកគ្រាប់ទី២ គឺផ្ទុះចេញពីរថយន្ត ភិកអាប់មួយគ្រឿង ដែលបានចត ចោលនៅច្រក ចូលសណ្ឋាគារ ដែលនៅទល់មុខខារ៉ាអូខេ និង ទីតាំងម៉ាស្ មួយកន្លែង ដែលជាលទ្ធផល មានអ្នកស្លាប់ ម្នាក់និងរបួស ៣០នាក់។ ការផ្ទុះនេះ បានកើត ឡើងមិនដល់ ពីរសប្តាហ៍ផងបន្ទាប់ពីមាន ការបំផ្ទុះគ្រាប់ បែកជាច្រើនគ្រាប់ដែលបានវាយប្រហារមកលើតំបន់ រមណីយ ដ្ឋានទេស ចរណ៍ដ៏ពេញនិយម ៣កន្លែងរបស់ ប្រទេសថៃក្នុង បណ្តាខេត្តភាគ ខាងត្បូងរបស់ថៃ ដែលបានសម្លាប់ មនុស្ស៤នាក់និង របួស១២នាក់។

ទេសចរណ៍ស្ថិត ក្នុងចំណោម វិស័យកំណើន តែមួយគ ត់ក្នុងប្រទេស ថៃហើយ ក៏ស្មើនឹង១០% នៃសេដ្ឋកិច្ច ដែលបាន ពង្រឹងក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាល យោធាដែល បានដណ្តើមអំណាច ពីរឆ្នាំមកនេះ។

ចំពោះហេតុការ ណ៍នេះដែរគឺ ពុំមានក្រុមណា មួយចេញមុខ ទទួលខុសត្រូវ ចំពោះការបំផ្ទុះ គ្រាប់បែកនេះឡើយ ប៉ុន្តែ អ្នកជំនាញសន្តិសុខមួយ ចំនួនបាន កត់សម្គាល់ថា ក្រុម បះបោរ នៅភាគខាង ត្បូងមានតម្រុយ ភស្តុតាងនៃការ ប្រតិបត្តិការសម្រប សម្រួលក្នុងការវាយប្រហារ ដោយគ្រាប់បែកនេះ។

គិតចាប់តាំង ពីឆ្នាំ២០០៤ មក កម្រិតនៃ ប្រពលភាពហាក់ មានអត្រាខ្សោយ ប៉ុន្តែសង្គ្រាម ដ៏ឃោឃៅ រវាងកងទ័ព រដ្ឋាភិបាលនិងក្រុមបះ បោរបាន សម្លាប់មនុស្សជាង ៦.៥០០នាក់ ក្នុងខេត្តភាគ ខាងត្បូងដូចជា ខេត្ត យ៉ាឡា ប៉ាត់តានី និងណារ៉ាត់ធីវ៉ាត់ ដែលមានព្រំប្រទល់ជាប់និង ប្រទេសម៉ាឡេស៊ី។

555

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES