Saturday, January 25, 2025
Homeព័ត៌មានជាតិស្ត្រីខូចចិត្តចងកស្លាប់ក្នុងបន្ទប់ សពហើមស្អុយ

ស្ត្រីខូចចិត្តចងកស្លាប់ក្នុងបន្ទប់ សពហើមស្អុយ

ភ្នំពេញ ៖ ស្ត្រីម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីធ្ងន់ធ្ងរ ដោះស្រាយមិនចេញ ក៏សម្រេចចិត្តគិតខ្លី ចងកបញ្ចប់ជីវិតនៅក្នុងបន្ទប់របស់ខ្លួន ដោយគ្មានអ្នកដឹង រហូតដល់សាកសពហើមស្អុយធុំក្លិនភាយចេញមកក្រៅ ទើបសាច់ញាតិបានដឹង និងកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខ10z តាមផ្លូវលេខ 316z សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ស្ត្រីគិតខ្លីចងកធ្វើអត្តឃាតខាងលើនេះ មានឈ្មោះពៅ លក្ខណា អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីបុរសជាប្អូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ក្រុមគ្រួសារគាត់ មិនបានដឹងថា បងស្រីរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) ចងកស្លាប់តាំងពីពេលណាមកនោះទេ ព្រោះម្នាក់ៗសុទ្ធតែមានការងារត្រូវធ្វើ ព្រលឹមចេញបាត់ យប់ជ្រៅទើបចូលដល់ផ្ទះវិញ ដូចៗគ្នា ជួន១ថ្ងៃមិនទាន់ជួបមុខគ្នាបានម្តងផង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គាត់បានធុំក្លិនស្អុយយ៉ាងចម្លែក ភាយចេញពីបន្ទប់បងស្រីជាជនរងគ្រោះ លុះដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ គាត់ទ្រាំមិនបាន ក៏បានទៅមើលបន្ទប់បងស្រី ដោយថែមទាំងបានគោះទ្វារហៅផង តែមិនលឺសំឡេងបងស្រីឆ្លើយតបទេ ប៉ុន្តែដោយសារខ្លាចថា យប់ជ្រៅរំខានដល់ដំណេកគេឯង ទើបចូលទៅសម្រាកវិញទៅ។ រហូតដល់ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ គាត់ក៏បានមកគោះទ្វារហៅបងស្រីម្តងទៀត នៅតែមិនលឺឆ្លើយ ណាមួយក្លិនស្អុយភាយចេញមកកាន់តែខ្លាំង ទើប គាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ប្រភពខាងលើបញ្ជាក់ថា ក្រោយពេលដែលសមត្ថកិច្ចចុះមកដល់ ទើបពួកគាត់បានសម្រេចព្រមព្រៀងគ្នា ទម្លុះទ្វាចូលទៅមើល លុះបើកទ្វារចូលទៅដល់ខាងក្នុង ក៏ប្រទះឃើញបងស្រីរបស់គាត់បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាត់ទៅហើយ មិនដឹងថាស្លាប់តាំងពីពេលណាមកទេ ដោយសារសភាពសាកសពហើមស្អុយរលួយ ស្ទើរមើលលែងស្គាល់ទៅហើយ។ តាមអ្វីដែលពួកគាត់សង្ស័យ គឺបងស្រីអាចនឹងចងកធ្វើអត្តឃាត អំឡុងយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រោះតាំងពីថ្ងៃនោះមក មិនមានអ្នកណាម្នាក់បានជួបជនរងគ្រោះនោះទេ ហើយក៏មិនមានអ្នកណាម្នាក់ បានដឹងដែរថា មូលហេតុអ្វីបានជាបងស្រីចងកសម្លាប់ខ្លួនបែបនេះដែរ៕

RELATED ARTICLES