-សាច់ជ្រូកបីជាន់ …………………….៣ខាំ
-ស្លឹកគ្រៃហាន់ ……………………..៤ដើម
-ស្លឹកក្រូចសើច …………………..៥សន្លឹក
-ខ្ទឹមស ……………………………៨កំពឹស
-ម្ទេសស្រស់ …………………………៥ផ្លែ
-ប្រេងឆា ………………..២ស្លាបព្រាបាយ
-ទឹកត្រី …………………..១ស្លាបព្រាបាយ
-ប្រេងខ្យង ………………១ស្លាបព្រាបាយ
-ស្ករស …………………២ស្លាបព្រាកាហ្វេ
-ទឹក ………………………………..បន្តិច។
-បុកខ្ទឹមស និងម្ទេសឱ្យម៉ដ្ឋ បន្ទាប់មក ដាក់ចូលឆា ថែមស្លឹកគ្រៃ ឆាបញ្ចូលគ្នា។
-ផ្សំរសជាតិដោយទឹកត្រី ប្រេងខ្យង និងស្ករស រួចថែមសាច់ជ្រូកចូល ដាក់ទឹកបន្តិច កុំឱ្យស្ងួតពេក។
-បន្ទាប់មក បិទគម្របទុកចោល ២-៣នាទី។
-ថែមស្លឹកក្រូចសើចចូលកូរបញ្ចូលគ្នា បិទភ្លើង ដួសដាក់ចានជាការស្រេច៕