អាហ្វហ្គានីស្ថាន៖ មនុស្ស៥នាក់ ដែលសុទ្ធសឹងតែ ជាជនស៊ីវិលត្រូវ បានគេអះអាងថាបាន ស្លាប់បាត់បង់ជីវិតនិង ១៤នាក់ទៀត រងរបួសបន្ទាប់ពីមានការ បំផ្ទុះគ្រាប់បែកមួយ គ្រាប់ក្នុងទីក្រុង Tajkirgan ខេត្ត Balkh ដែលស្ថិតនៅចម្ងាយ ប្រមាណជា ៣០៥គីឡូម៉ែត្រ ពីរដ្ឋធានីកាប៊ុល នៅថ្ងៃ ព្រហស្បត្តិ៍នេះ។
ប្រធានក្រុមប្រឹក្សា ខេត្តលោក Mohammad Afzal Habib បានថ្លែង ប្រាប់សារព័ត៌មាន ចិនស៊ីនហួរ ថាជនស៊ីវិល ស្លូតត្រង់៥នាក់ ត្រូវបានសម្លាប់និង ១៤នាក់ទៀតរង របួសបន្ទាប់ពីមានការបំផ្ទុះ គ្រាប់បែកមួយគ្រាប់ ក្នុងទីក្រុង Tajkirgan កាលពីវេលាម៉ោង ៩និង០០នាទី ព្រឹកម៉ោង ក្នុងស្រុកថ្ងៃនេះ។
ប្រភពបន្តទៀតថា គោលដៅជាក់ ស្តែងនៃការវាយ ប្រហារនេះគឺស មាជិកសភាម្នាក់ លោក Assaduallh Sharifi ហើយតំណាង រាស្ត្ររូបនេះ បានជម្លៀសចេញ ដោយពុំមាន រងរបួសអ្វីឡើយ ប៉ុន្តែអង្គរក្ស ពីរនាក់របស់ លោកជាអ្នក រងជំនួសលោក។
មុននេះស្នងការ រងប៉ូលិសខេត្តលោក Abdul Razaq Qadiri បានរៀប រាប់ថាការវាយ ប្រហារនេះជាការ បំផ្ទុះគ្រាប់បែកអត្តឃាត។
ទោះជាយ៉ាងណា ពុំមានក្រុមឬ បុគ្គលណាមួយ បានអះអាងទទួល ខុសត្រូវចំពោះការ បំផ្ទុះគ្រាប់បែកបង្ហូរ ឈាមនេះឡើយ។