Monday, November 18, 2024
Homeតារាខ្មែរបទចម្រៀង “សល់តែចិត្តស្មោះ” របស់កែវ ច័ន្ទសម្ផស្ស ក្រសួងប្រកាសឲ្យបញ្ឈប់ការចាក់ផ្សាយ

បទចម្រៀង “សល់តែចិត្តស្មោះ” របស់កែវ ច័ន្ទសម្ផស្ស ក្រសួងប្រកាសឲ្យបញ្ឈប់ការចាក់ផ្សាយ

បទចម្រៀង “សល់តែចិត្តស្មោះ” របស់ផលិតកម្ម​ខ្មែរ​អមតៈ ច្រៀងដោយអ្នកនាងកែវ ច័ន្ទសម្ផស្ស ដែលបានចាក់ផ្សាយកាលពីឆ្នាំ២០០៩ រហូតមកដល់ថ្ងៃទី១៧ ខែកញ្ញា ក្រសួង​ព័ត៌មាន​ បាន​បញ្ជា​ទៅ​កាន់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ឲ្យបញ្ឈប់​ការ​ចាក់​ផ្សាយ មូលហេតុគឺ​ដោយមានការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអុិត សំហេង ដោយសារតែ​អត្ថន័យ​បទ​ចម្រៀង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​តម្លៃ​ការងារ​របស់​អ្នកបំរើ​ការងារ​តាម​ផ្ទះ​ដែល​ច្បាប់​ស្តី​ពី​គាំពារ ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួក​គាត់​ដែល​បំរើ​ការងារ​តាម​ផ្ទះ​។

យោងតាមលិខិតមួយ ដែលបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ឯកឧត្តមខៀវ កា​ញា​រីទ្ធ បានឲ្យដឹងថា “ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​អារម្មណ៍ និង​តម្លៃ​របស់​បងប្អូន​អ្នកបំរើ​ការងារ​តាម​ផ្ទះ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួក​គាត់ ព្រមទាំង​ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​រដ្ឋ ក្រសួង​ព័ត៌មាន​ សូម​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី​ ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​សល់​តែ​ចិត្ត​ស្មោះ​»”។

គួរបញ្ជាក់ថា បទចម្រៀង “សល់តែចិត្តស្មោះ” របស់ផលិតកម្ម​ខ្មែរ​អមតៈ បានបង្ហោះក្នុង Youtube កាលពីឆ្នាំ២០០៩មកម្លេះ ហើយបទនេះយកលំនាំតាមបទចម្រៀង “ទឹកភ្នែកស្វាមី ស្រីឡង់សេ” ដែលច្រៀងដោយលោកហេង ប៊ុនលាភ៕

RELATED ARTICLES