Thursday, November 28, 2024
Homeមុខម្ហូបសាច់ជ្រូកបីជាន់ រុំសាច់ក្រក

សាច់ជ្រូកបីជាន់ រុំសាច់ក្រក

គ្រឿងផ្សំ

-សាច់ជ្រូកបីជាន់ ……………………………៥ បន្ទះ

-សាច់ក្រក ……………………………………១០ ដុំ

-ឈីស ……………………………………..៣ បន្ទះ

-ប៊័រសាប ……………………….២ ស្លាបព្រាកាហ្វេ

-ម្រេចម៉ដ្ឋ …………………..កន្លះស្លាបព្រាកាហ្វេ។

វិធីធ្វើ

-កាត់សាច់ជ្រូកបីជាន់ ចៀរពាក់កណ្តាល។ រីឯឈីស កាត់១បន្ទះ ចែកជា៤ចំណិត។

-រៀបសាច់ជ្រូកបីជាន់ ថែមឈីសនិងសាច់ក្រក រួចហើយរោយម្រេច សឹមរុំជាបំពង់ រួចយកឈើចាក់ធ្មេញ ដោត។

-រំលាយប៊័រឱ្យរលាយ សឹមដាក់សាច់ជ្រូកបីជាន់ចូល ហើយបំពងឱ្យឆ្អិន។

-ដួសដាក់ចាន ត្រៀមទទួលទានជាការស្រេច៕

RELATED ARTICLES