Sunday, November 24, 2024
Homeបច្ចេកវិទ្យាPorsche ​Cayenne​ GTS ​2016 ​រថយន្ត​​កម្រ​​នៅ​​វៀត​ណាម​

Porsche ​Cayenne​ GTS ​2016 ​រថយន្ត​​កម្រ​​នៅ​​វៀត​ណាម​

ម៉ូដែល SUV កំពុងពេញនិយម សម្រាប់អ្នករត់តាម ល្បឿនស៊េរីរថយន្ត មានការរចនាស្ព័រ និងមុខងារបើកបរលេចធ្លោនោះគឺ Cayenne GTS ។
Cayenne GTS មានផ្ទៃខាងក្រៅពណ៌ស Carrara ជាមួយចំណុចពិសេសមួយចំនួន ដូចជាសំណាញ់រ៉ាឌីយ៉ាទ័រ គឺរបាផ្តេកធំស្រោបដោយថ្នាំលាបពណ៌ខ្មៅភ្លឺរលោង ។ ចង្កៀងមុខក៏ធ្វើឲ្យប្រសើរឡើង បើប្រៀបធៀបជាមួយស៊េរីចាស់ ជាមួយ LED ទាំងស្រុង និងចែកជា៤អំពូលតូចៗជុំវិញ បង្កើតម៉ូតលំហ៣ទិសដ៏អស្ចារ្យ ។
បន្ទះ LED ដាក់ចំទីតាំងប្រហោងខ្យល់ពីរនៅក្បែរសំណាញ់រ៉ាឌីយ៉ាទ័ររបស់រថយន្ត និងភ្លើងអ័ព្ទដាក់នៅកាងមុខរថយន្ត ។ ចង្កោមភ្លើងក្រោយលាបពណ៌ខ្មៅ កាងក្រោយមានស្ទាយ GTS រួមជាមួយប្រព័ន្ធបំពង់ស៊ីម៉ាំងស្ព័រអាចលៃតម្រូវសំឡេង ។ Porsche Cayenne GTS 2016 ប្រើប្រាស់យ៉ាន់ ២១អ៊ីញរបស់ 911 Turbo ។
ផ្ទៃខាងក្នុងរបស់ Cayenne GTS 2016 មានពណ៌ស្បែកគោ ។ ការផ្គួបរវាងត្រាមពណ៌ពីរ ស្បែកគោ និងខ្មៅ ជាមួយថ្នេរកោងលេចឡើងនៅលើកៅអីរថយន្តចាប់ភ្នែកមែនទែន ។
ដៃចង្កូត៣កាំដ៏ពិសេសក្រូមេភ្លឺរលោង ជាមួយស្ទាយស្ព័រ និងចង្កោមកុងទ័រ៥បង្ហាញនៅទីតាំងបើកបរ ជាមួយផ្ទៃខាងក្រោយពណ៌ស ដែលជាចំណុចខុសគ្នា បើប្រៀបជាមួយរថយន្តផ្សេង ។ មិនត្រឹមតែប៉ុណ្ណឹងទេ នៅកញ្ចប់ Premium Plus និង Sport រួមមានដៃចង្កូតជំនួយតាមល្បឿន វាំងននទ្វារក្រោយ២ កុងទ័រវាស់ពេលវេលាប្រណាំង ។
ជួរកៅអីមុខមានប្រព័ន្ធកម្តៅ និងធ្វើឲ្យត្រជាក់ ។ ម៉ាស៊ីនត្រជាក់ឯករាជ្យ៤តំបន់ ប្រព័ន្ធសំឡេង Burmester សមត្ថភាព ១០០០វ៉ាត់ ។ បង្អួចដំបូលមើលទេសភាព panorama ។
Porsche Cayenne GTS 2016 ប្រើប្រាស់ម៉ាស៊ីន 3.6 V6 Twin Turbo មានកម្លាំង ៤៤០សេះ ។ កម្លាំងបង្វិលជុំអតិបរមា ៦០០ញូវតុនម៉ែត្រ នៅរង្វង់តួម៉ាស៊ីន ១.៦០០-៥.០០០ជុំ/នាទី ។ រថយន្តមានសមត្ថភាពបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោងត្រឹមតែក្នុងរយ:ពេល ៥,២វិនាទី ។
ប្រព័ន្ធគ្រប់គ្រងលំនឹងកម្លាំងអូសរបស់ Porsche (PTM) នៅលើ Cayenne GTS រួមមានការបើកបរ៤កង់ ប្រឆាំងរអិល (ASR) ។ ប្រអប់លេខ Tiptronic S ៨ល្បឿន ជាមួយមុខងារបញ្ឆោះ-ពន្លត់ម៉ាស៊ីនស្វ័យប្រវត្តិ និង ដងចង្កឹះលេខនៅលើដៃចង្កូត ៕
ដោយ: តូច រំលឹក

RELATED ARTICLES