ឌួង ហ្សូរីដា ដែលជាពិធីការិនីសំខាន់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នោះ បានឈប់ធ្វើការជាពិធីការិនី (MC) នៅស្ថានីយនេះមករកស៊ីលក់ផលិតផលCosmeticតាមOnlineហើយមានព័ត៌មានថាហ្សូរីដាកំពុងត្រូវប៉ាន់ធំព្រោះរកប្រាក់ចំណូលបានជាង១ពាន់ដុល្លារក្នុង១ថ្ងៃអ៊ីចឹងក្នុង១ខែនាងទទួលបានប្រាក់ចំណូលជាង៣ម៉ឺនដុល្លារ ។
មហាជនខ្លះជឿចំពោះការរកស៊ីរបស់ឌួង ហ្សូរីដាដែល១ខែកើបលុយពីលក់គ្រឿងCosmeticបានជាង៣ម៉ឺនដុល្លានោះតែអ្នកខ្លះទៀតមិនជឿជាក់ឡើយថាពិធីការិនីរូបនេះអួតអាងព្រោះបើ១ខែរកបាន៣ម៉ឺនដុល្លារមែនអ៊ីចឹងគេមិនចាំបាច់ទៅរកស៊ីអីទេម្ល៉េះទៅលក់ឡេអស់ហើយ…។
ក្នុងជំនួបផ្ទាល់ឌួងហ្សូរីដាមិនចង់ឲ្យមានការចុះផ្សាយដំណឹងនោះទេដោយនាងអះអាងថាអ្វីៗដែលលេចឮនោះគឺការពិតប្រាកដមែនចំពោះប្រាក់ចំណូលដែលទទួលបានពីលក់Cosmeticនោះ។
ហ្សូរីដា ថ្លែងថា ”ថាមែនគឺមែន!មានអ្នកខ្លះមើលងាយអ្នករកស៊ីតាមOnline។តែគាត់មិនដឹងថាគេរកបានម៉េចទេ។ ចំពោះការលក់បានប្រាក់ក្នុង១ថ្ងៃ ជាង១ពាន់ដុល្លារហ្នឹង ខ្ញុំសូមប្រាប់ថាយើងម៉ៃឲ្យតិចផងមានតែលើសនេះផងអីចឹង១ខែបានប៉ុន្មានគិតមើលទៅ។តាមពិតពេលដែលខ្ញុំLiveលក់ផលិតផលហ្នឹងមានអ្នកចូលមើលតែជាង១០០នាក់អីទេតែភាគច្រើនគឺគេចូលទៅទិញតែម្ដងហើយពួកគាត់ភាគច្រើនជាជំទាវៗអ៊ីចឹងពេលគាត់ប្រើត្រូវ ទិញតគ្នា”។
តាមរយៈការត្រូវប៉ាន់លក់ផលិតផល Cosmetic នេះ ឌួង ហ្សូរីដា ទើបតែសម្ពោធវីឡាតម្លៃជាង២០ម៉ឺនដុល្លារ កាលពីខែមុន ហើយនាងក៏បានទិញរថយន្ដទំនើបមួយគ្រឿង ជូនម្ដាយផងដែរ ខណៈដែលហាង Cosmetic របស់នាងបានដំណើរការជាង១ឆ្នាំទៅហើយ នៅតាមបណ្ដោយផ្លូវឧកញ៉ាទេពផន រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា មិនមែនមានតែឌួង ហ្សូរីដា ទេ ដែលជោគជ័យលក់គ្រឿងសម្អាងនោះ គឺមានតារាជាច្រើនផ្សេងទៀត បានរកស៊ីរបរនេះ រហូតដល់ក្លាយទៅជាអ្នកមានផងដែរជាក់ស្ដែង ដូចជាថ្មីៗនេះ ម៉ូលីកា បានរកស៊ីផ្ដើមចេញពីទុន៣០០ឡើង រហូតដល់១០ម៉ឺនដុល្លារ នឹងត្រៀមសម្ពោធហាង Cosmetic នេះ កណ្ដាលរាជធានី នៅចុងឆ្នាំនេះទៀតផង៕