Monday, November 25, 2024
Homeនយោបាយព្រះអង្គម្ចាស់ធម្មិកោ ចំអកឲ្យលោកសម រង្ស៊ី ថា "១ឆ្នាំដូរផ្ទះ៣ដង ចង់ដេញម្ចាស់ផ្ទះចេញ"

ព្រះអង្គម្ចាស់ធម្មិកោ ចំអកឲ្យលោកសម រង្ស៊ី ថា “១ឆ្នាំដូរផ្ទះ៣ដង ចង់ដេញម្ចាស់ផ្ទះចេញ”

ភ្នំពេញៈ អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ និងជាសែរាជវង្ស ព្រះអង្គម្ចាស់ស៊ីសុវត្តិ ធម្មិកោ ដែលបច្ចុប្បន្ន មានព្រះវត្តមាននៅក្នុងប្រទេសកម្ពុជា បានចំអកឲ្យលោកសម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ដែលបច្ចុប្បន្នកំពុងរស់នៅស្រុកបារាំងថា ១ឆ្នាំដូរផ្ទះ៣ដង ហើយចង់ដេញម្ចាស់ផ្ទះចេញទៀត។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ក៏បានស្នើសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្យួររដ្ឋធម្មនុញ្ញ ពេលបោះឆ្នោតអាណត្តិទី៧ ឆ្នាំ២០១៣ ។

ព្រះអង្គម្ចាស់ សុីសុវត្ថិ ធម្មិកោ

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០១៨ ថា “យើងខ្ញុំមិនដែលបានដូរគោលជំហរការពារគោលការណ៍គណបក្សសង្គ្រោះជាតិជានិច្ច បែរទៅជាអ្នកដែលដូរផ្ទះ៣ដង ក្នុង១ឆ្នាំ ចង់មកប្រដៅ គំរាមកំហែង ជេរប្រមាថ ហើយចុងក្រោយ ចង់ដេញពួកយើងខ្ញុំចេញពីផ្ទះទៅវិញ “ ។

ចំណែកទាក់ទងដល់ការស្នើសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្យួររដ្ឋធម្មនុញ្ញ ពេលបោះឆ្នោតអាណត្តទី៧ ឆ្នាំ២០១៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គដែរ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ដែរថា “យោងតាមការចាំបាច់ ពេលបោះឆ្នោតអាណត្ដិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ខ្ញុំសូមស្នើសម្តេចតេជោ ៖
-១ ព្យួររដ្ឋធម្មនុញ្ញ ។
-២ រៀបចំសន្និសីទកំពូលប្រជុំ ៤០០-៥០០នាក់ នៅកំពត ។
-៣ អញ្ជើញទៅជាភ្ញៀវកិត្ដិយស ចាំឲ្យគេតែងតាំងតែម្តង ។
-៤ តែងតាំងក្បាលម៉ាស៊ីនដឹកនាំជាតិ ។
នីតិវិធីនេះ រៀបឡើងដើម្បីសន្សំថវិកាជាតិ ដោយមិនត្រូវការចំណាយលើការរៀបចំបញ្ជីអ្នកបោះឆ្នោត លើគណកម្មការជាតិរោបចំការបោះឆ្នោត (គ.ជ.ប) ហើយកុំឲ្យប្រជាពលរដ្ឋ ខាតពេលអត់ប្រយោជន៍ ។ល។ “ ។

លោកសម រង្សុី

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ក៏បានសរសេរនៅក្នុងគណនីហ្វេសដដែលថា “ កឹមសុខា ៖ មិនដឹងឮ មិនគាំទ្រ ។
សម រង្សុី ៖ មិនជឿ។ សុខា និយាយថា ” យើងជាមនុស្សតែមួយ” បានខ្ញុំជឿ “។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ក៏បានសរសេរបន្ថែមថា “ បក្សដែលគ្មានច្បាប់ គឺសង្គ្រោះជាតិ ។
ប្រទេសដែលគ្មានរដ្ឋធម្មនុញ្ញ គឺព្រះរាជាណាចក្រ ព្រះជាម្ចាស់ “  ។

(សូមរង់ចាំអានព័ត៌មានពិស្ដារ)

RELATED ARTICLES