ព៏ត៌មានទាន់ហេតុការណ៍
អុីរ៉ាក់៖ មន្ត្រីសន្តិសុខ អ៊ីរ៉ាក់បានថ្លែង ថាជន អត្តឃាត បំផ្ទុះគ្រាប់បែកម្នាក់ បានវាយ ប្រហារលើពិធី មង្គលការ មួយនៅភាគ ខាង ត្បូងរដ្ឋធានីបាដាដ បានសម្លាប់មនុស្ស យ៉ាងហោចណាស់១៥នាក់។
លោក ឧត្តមសេនីយ៍ Qais al-Mohammedawi បានថ្លែងថា ជនអត្តឃាត៥នាក់ បានចូលរួម ក្នុងការវាយ ប្រហារក្នុងភូមិ Ein Tamr នៅថ្ងៃច័ន្ទនេះ ប៉ុន្តែសមាជិក៤នាក់ ទៀតរបស់ក្រុមនេះ ត្រូវបានបាញ់ សម្លាប់ដោយកង សន្តិសុខរបស់អ៊ីរ៉ាក់។
លោកបាន បន្ថែមថាពួក ភេរវករទាំង នេះគឺជាសមាជិករបស់ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលបាន បង្កើនការវាយ ប្រហារលើកងកម្លាំងរក្សាសន្តិសុខរបស់អ៊ីរ៉ាក់។
គួរបញ្ជាក់ថាភូមិ Ein Tamr ដែល រងគ្រោះដោយ ការបំផ្ទុះគ្រាប់បែក អត្តឃាតនេះគឺ ស្ថិតនៅចម្ងាយ ប្រមាណជា៤០គីឡូ ម៉ែត្រនៃភាគខាងលិច ទីក្រុង Karbala ដែលជាទីសក្ការៈ របស់អ្នកកាន់ និកាយស៊ីអ៊ីត។