ទោះបីទើបលេចមុខ ក្រោមសណ្ឋាន ពាក្យចចាមអារ៉ាម ប៉ុន្តែម៉ូដែលស្មាតហ្វូនជំនាន់ថ្មី របស់ Apple ត្រូវបានមូលដ្ឋានផលិតរបស់ប្រទេសចិនលួចចម្លង ចេញលក់នៅលើទីផ្សារ ។
ទូរស័ព្ទជំនាន់ថ្មីរបស់ Apple ឈ្មោះហៅអាចជា iPhone 7 លេចឮពាក្យចចាមអារ៉ាមអស់រយ:ពេលច្រើនខែកន្លងមកហើយ ។ ទោះបីមិនមានព័ត៌មានច្បាស់លាស់ ប៉ុន្តែក្រុមហ៊ុនផលិតរបស់ចិន បានញាប់ដៃ «រត់តាម» ផលិតផលត្រូវបានចាប់អារម្មណ៍បំផុតនេះ ដោយការបញ្ចេញម៉ូដែល (mockup) ត្រូវបានចាត់ទុកថាជារបស់ iPhone 7 ។
គេហទំព័រ BGR បានបង្ហោះវីដេអូខ្លី ពណ៌នាឆាកមួយក្នុងដំណើរការផលិត mockup iPhone 7 Plus ស៊េរីថ្មីពណ៌មាសផ្កាឈូក ។ ទូរស័ព្ទលេចឡើងជាមួយចង្កោមកាមេរ៉ាភ្លោះ ក៏ប៉ុន្តែ នេះមិនមែនជារោងចក្ររបស់ Foxconn ឬ Pegatron ទេ តែមានលទ្ធភាពជាច្រើនដែលថា នោះគ្រាន់តែជាមូលដ្ឋានកែច្នៃខ្នាតតូចមួយ ។
ទូរស័ព្ទលេចមុខនៅក្នុងវីដេអូ ដូចជាមួយម៉ូដែល iPhone 7 ដែលបណ្តាគេហទំព័របច្ចេកវិទ្យាបានផ្សាយជាបន្តបន្ទាប់ក្នុងពេលកន្លងមក ។ មុននេះ 9to5Mac បានឲ្យដឹងថា ពួកគេបានទិញ mockup iPhone 7 មួយនៅប្រទេសចិន ក្នុងតម្លៃ ១៥០ដុល្លារ ។ អាចបង្ហាញថា ប្រទេសចិន មិនត្រឹមតែលួចចម្លងឧបករណ៍បច្ចេកវិទ្យាពិតប៉ុណ្ណោះទេ ថែមទាំងលួចចម្លងទាំងម៉ូដែលទូរស័ព្ទទៀតផង ។
ម៉ូដែល iPhone 7 ផលិតឡើង ដើម្បីបម្រើឲ្យក្រុមហ៊ុនគ្រឿងលម្អមួយចំនួន ព្រោះវាត្រូវបានចាត់ទុកថាជាម៉ូតដូចជាមួយផលិតផល ដែល Apple នឹងចេញលក់ ។ មូលដ្ឋានដើម្បីបង្កើតបណ្តាគំរូ mockup ខាងលើ អាចធ្លាយចេញពី Foxconn ជាក្រុមហ៊ុនមានជំនាញកែច្នៃ iPhone ។
តាមកាលវិភាគប្រចាំឆ្នាំ Apple នឹងប្រកាស iPhone ជំនាន់ថ្មីនៅដើមខែកញ្ញា និងចេញលក់ នៅចុងខែ ៕
ដោយ: តូច រំលឹក
ចិនផលិតម៉ូដែល iPhone 7 មុន Apple
RELATED ARTICLES