ន័រវែស៖ សត្វព្រៃជាង៣០០ ក្បាលត្រូវបាន សម្លាប់ដោយរន្ទះ បាញ់នៅភាគ កណ្តាលប្រទេស ន័រវែស។
ទីភ្នាក់ងារ បរិស្ថានន័រ វែសបានចេញ ផ្សាយនូវ រូបភាពគួរឲ្យរន្ធត់ មួយដោយបង្ហាញ ពីភាពជ្រួលច្របល់ របស់សត្វព្រៃពពួក រមាំងដែល បានងាប់រដូករណែលពាសពេញតំបន់ តូចមួយនៅ តំបន់ខ្ពង់រាប Hardangervidda ។
ស្ថាប័នខាងលើ នេះបានឲ្យដឹងថាសត្វ ពាហនៈចំនួន៣២៣ក្បាល បានងាប់រាប់បញ្ចូល មេគោប្រមាណជា៧០ក្បាល ដោយសារ បាតុភូតធម្មជាតិរន្ទះបាញ់កាល ពីថ្ងៃសុក្រ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ ទីភ្នាក់ងារ បរិស្ថានន័រវែសលោក Kjartan Knutsen បានថ្លែងប្រាប់ សារព័ត៌មាន AP ថាវាពិត ជាករណីមិនធម្មតាឡើយដែល មានសត្វព្រៃពពួករមាំងនេះ ត្រូវបានសម្លាប់ដោយ រន្ទះបាញ់ ប៉ុន្តែនេះ គឺជារឿងដ៏ចម្លែក មួយនៃ ហេតុការណ៍ស្លាប់សត្វព្រៃយ៉ាង ច្រើនលើសលុប ក្នុងពេលតែ មួយថ្ងៃបែបនេះ។