បន្ទាប់ពីរឿងរ៉ាវជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរលើតេព បូប្រឹក្ស នោះ កលាពីវេលាម៉ោង៤ ល្ងាចថ្ងៃទី២៨ ខែធ្នុឆ្នាំ២០១៨ ទាំងទេព បូព្រឹក្ស ជនបង្ក ម្ចាស់ហាងសមុទ្រ អ្នកនាងចន ច័ន្ទលក្ខិណា មេធាវីទេព បូព្រឹក្ស មេធាវីជនបង្ក តំណាងក្រុមហ៊ុន បានជួបជុំគ្នាធ្វើសន្និសីទកាសែទ។
មេធាវីរបស់ទេព បូព្រឹក្ស បានប្រាប់ថា រឿងរ៉ាវទេព បូព្រឹក និងជនបង្កឈ្មោះ ឆេង រស្មី ត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលគ្រប់ភាគទាំងអស់ ហើយជនបង្កព្រមសងជំងឺចិត្ត១មុឺនដុល្លារ និងព្រមធ្វើកិច្ចសន្យាចំនួន៣លក្ខខណ្ឌ ទី១. ជនបង្ក និងជន២នាក់ ទៀត ព្រមទទួលស្គាល់កំហុស ទី២. យល់ព្រមសងជំងឺចិត្ត១មុឺនដុល្លារ ទី២. សន្យាមិនខឹងគុំកួនក្រោយពីការសម្រសម្រួលសងជំងឺចិត្តបានបញ្ចប់។
ជនបង្ក ឆេង រស្មី បានប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃកើតហេតុនោះ រូបគេបានផឹកស្រវឹង ហើយរូបគេក៏ពុំបានដឹងថា ប្រព្រឹត្តរឿងបែបនេះដែរ គឺមិនអាចគ្រប់គ្រងស្មារតីបាន។ ចំណែកនៅថ្ងៃនេះ រូបគេព្រមទួលស្គាល់កំហុសឆ្គង និងមិនគុំកួនទេព បូព្រឹក្ស ឡើយ ហយព្រមសងជំងឺចិត្ត១មុឺនដុល្លារ។
បន្ទាប់មកម្ចាស់ហាង “សមុទ្រ” ក៏បានបញ្ចាក់ថា វាជាការយល់ច្រឡមលើរឿងពេលវេលា លោកមិនបានកំណត់ឲ្យច្រៀងពេលឲ្យច្រៀងនោះទេ ។ ចំពោះរឿងជនបង្កប្រពន្រឹត្តរឿងនេះលើទេព បូព្រឹក្ស គឺលោកមិនបានដឹងនោះទេ ដោយសារតែថ្ងៃនោះ មានភ្ញៀវច្រើនពេកចូលញាំអាហារក្នុងហាងរបស់លោក។ ហើយបងស្រីដែលបានស្តីបន្ទោស និងបានវាយទៅលើក្រុមរាំ លោកមានការសោកស្តាយជាខ្លាំង។ ដោយឡែកកាមេរ៉ាសុវត្ថិភាព ក៏ថតរូបមិនបានដែរ ដោយសារ Hardisk ពេញទៅហើយ។
ចំណែកកញ្ញាទេព បូព្រឹក្ស បានផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មានថា នាងពិតជាមានការអរគុណជាខ្លាំងដល់ស្ថាប័នគញរប់ផ្នែកដែលបានជួយរកយុត្តិធម៌ជូននាង។ នាងព្រមទទួលយកនូវការសុំទោស និងសំណង១មុឺនដុល្លារ ដូចអ្វីដែលនាងប្រាប់ពីមុនមកថា បើជនបង្កមកសុំទោស នាងមិនទទួលយកសំណងនោះទេ។ ហើយក៏មិនចង់ឲ្យជនបង្ក ឬអ្នកផ្សេងទៀត ប្រព្រឹត្តរឿងបែបនេះលើនាង តារាផ្សេងងទៀតនោះទ។ ចំពោះសំណង១មុឺនសុល្លារ នាងនឹងយកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន៣០០០ដុល្លារ នៅសល់ប៉ុន្មាននាងនឹងយកទៅជួយសិល្បករចាស់ជរា និងក្មេងៗទុរគត។
ជាចុងបញ្ចប់ អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានប្រាប់ថា ខាងសមាគមបានជួយគ្រោមជ្រែងតេព បូព្រឹក្ស តាំពីយប់ថ្ងៃកើហេតុ រហូតដល់ពេលព្រឹក បីព្រឹកបានទៅដាក់ពាក្យបណ្តឹងនៅខណ្ឌ និងស្នងការរាជធានីភ្នំពេញ។ ហើយអ្នកនាងបានត្រៀមមេធាវីសម្រាប់ជួយទេព បូព្រឹក្ស តែនាងមានមេធាវីផ្ទាល់ខ្លយនទៅហើយ៕
(ព័ត៌មានលម្អិត “នគរធំ” និងផ្សាយនៅពេលក្រោយ)