Tuesday, November 19, 2024
Homeតារាខ្មែរយុគ ចិន្ដា  គង់ សុជាតិ សុគន្ធ និសា សាទរថៅកែស្រីហាងកែសម្រស់ រៀបការជាមួយប្រុសក្មេងថៃ

យុគ ចិន្ដា  គង់ សុជាតិ សុគន្ធ និសា សាទរថៅកែស្រីហាងកែសម្រស់ រៀបការជាមួយប្រុសក្មេងថៃ

តារាល្បីៗគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ដូចជា អ្នកនាងយុគ ចិន្ដា, គង់ សុជាតិ , សុគន្ធ និសា និងសុខ សីឡាលីន ជាដើម បានលេចមុខចូលរួមសាទរថៅកែហាងសម្រស់ឌែម៉ូគ្លីនិក អ្នកស្រីហូវ ដានេ ដែលបានរៀបការជាមួយបុរសវ័យក្មេង ជនជាតិថៃ លោក Thurathong Thammarat កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ពិធីនេះបានរៀបចំនៅផ្ទះវីឡារបស់អ្នកស្រីហូវ ដានេ នៅបុរីវិមានភ្នំពេញ ដោយមានភ្ញៀវពីខាងកូនប្រុសជនជាតិថៃ ចូលរួមផងដែរ។

ដោយឡែក នៅពេលពិធីកួចដៃកូនកំលោះក្រមុំនោះ គេក៏ឃើញមានការអញ្ជើញចូលរួមពីលោកជំទាវគីម ចាន់ឌី ភរិយាឧត្តមសេនីយគន់ គីម និងលោកជំទាវយឹម ឆៃលីន ភរិយាឯកឧត្តមហ៊ុន ម៉ានី ផងដែរ ទើបធ្វើឲ្យថៅកែស្រីហូវ ដានេ និងស្វាមីវ័យក្មេង Thurathong Thammarat រីករាយយ៉ាងខ្លាំង។

តាមព័ត៌មានបានឲ្យដឹងថា អ្នកស្រីហូវ ដានេ ជាអ្នកមេម៉ាយកូន២ ដែលបានរៀបការជាមួយស្វាមីថ្មី ជាជនជាតិថៃ លោក Thamarat ជាត្រកូនអភិជនម្នាក់ នៅស្រុកថៃ ហើយនៅថ្ងៃមង្គលនេះ ម្ដាយក្មេកអ្នកស្រីដានេ បានចងដៃជាខ្សែកពេជ្រ ដែលមានតម្លៃជាង៤០ម៉ឺនដុល្លារ និងចិញ្ជៀនដែលមានតម្លៃជាង៣០ម៉ឺនដុល្លារផងដែរ។

អ្នកស្រីហូវ ដានេ ដែលតារាសិល្បករជាច្រើនបានស្គាល់ ព្រោះអ្នកស្រីល្បីឈ្មោះមិនចាញ់តារានេះ បានឲ្យដឹងថា ការដែលអ្នកនាងជ្រើសរើសយកស្វាមីជាអ្នកជំនួញថៃ នៅពេលនេះ ដោយសារបុរសម្នាក់នេះស្រលាញ់អ្នកនាងស្មោះស្ម័គ្រ ទើបក្រោយពីស្វែងយល់ចិត្តគ្នា បានជាង១ឆ្នាំ អ្នកស្រីក៏នាំសង្សារចូលរោងការ។

ថៅកែស្រីហាងរក្សាសម្រស់រូបនេះ បានឲ្យដឹងដែរថា ក្រោយរៀបការតាមប្រពៃណីខ្មែរហើយ អ្នកស្រីនិងស្វាមី ក៏មានគម្រោងទៅកាត់ចំណងដៃនៅខាងស្វាមីឯប្រទេសថៃ ក្នុងពេលខាងមុខផងដែរ៕

RELATED ARTICLES