យុទ្ធសាស្ត្រធ្វើសង្រ្គាម(តពីថ្ងៃ២៩សីហា)
១២. នៅក្នុងការធ្វើសង្រ្គាម ភាពបិទបាំងនូវ ការអនុវត្តកិច្ចការ (មិនឲ្យគេដឹង) នឹងនាំឲ្យអ្នក ទទួលបាន ជោគជ័យ។
១៣. ទោះជាស្ថិត នៅក្នុងការ ប្រមូលផ្តុំឬ បែងចែកកម្លាំង ទ័ពក្តីអ្នកត្រូវ តែសម្រេចចិត្ត តាមកាលៈទេសៈ។
១៤. ទុកឲ្យភាព រួសរាន់ឬចិត្តអន្ទះ សារក្នុងការប្រញាប់ ធ្វើអ្វីមួយរបស់ អ្នកក្លាយ ជាខ្យល់ ឯភាព ចង្អៀតចង្អល់ របស់អ្នក ជាព្រៃប្រឹក្សា (ខ្យល់បក់មកលើព្រៃប្រឹក្សា)។
១៥. នៅក្នុងការ ឆ្មក់វាយលុក ចូលក៏ដូច ជាការឆ្លៀត ឱកាសហាក់បី ដូចជាភ្លើង ដូច្នោះដែរ គឺវាជា ភាពអាច មិនប្រែប្រួល បានដូចជាភ្នំ មួយជាដើម។
១៦. ទុកឲ្យ ផែន ការណ៍របស់ អ្នកស្ថិត ក្នុងភាពសម្ងាត់ និងមិន អាចនឹង មានការគេ ដឹងបានឬ បំបែកបាន ដូចជាពេល រាត្រីងងឹត សូន្យឈឹង ហើយ ពេលអ្នក ផ្លាស់ប្តូ រផែនការណ៍ គឺធ្វើវាឲ្យ លឿនដូចភ្នែក បន្ទោល។
១៧. នៅពេលអ្នក ឆ្លៀតឱកាស ឆ្មក់វាយលុក ចូលតំបន់មួយ ទុកឲ្យ ជ័យភ័ណ្ឌត្រូវ បានបែងចែក ក្នុងចំណោម កងទ័ពរបស់អ្នក នៅពេលអ្នក ដណ្តើមបាន ទឹកដីថ្មី កាត់វាចែករំលែក សម្រាប់ជាផល ប្រយោជន៍ ដល់កងទ័ព។
១៨. ថ្លឹងថ្លែង មើលហើយគិត ទុកជាមុន មុននឹង អ្នកធ្វើការផ្លាស់ ប្តូរផែនការណ៍មួយ។
១៩. អ្នកនឹងច្បាំងឈ្នះ ប្រសិនជាអ្នកបាន ដឹងពី ឧបាយកល នៃការ បង្វែដាន។ទាំងនេះគឺជា សិល្បៈនៃការ ប្រើកលល្បិច។
(នៅមានត)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា