ជាលើកដំបូងហើយ សម្រាប់ស្រីស្អាតឌុច លីដា ដែលហ៊ានបណ្ដើរប្រុសរូបសង្ហាម្នាក់ដូចគូស្នេហ៍ ដែលត្រូវបានមិត្តភក្ដិរួមអាជីពសរសើរពួកគេថា ពិតជាស័ក្តិមសមគ្នាខ្លាំងណាស់។ តាមរយៈការកៀកកើយគ្នាជាចំហនេះ ឌុច លីដា និងប្រុសសង្ហានោះ ដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង ប៉ុន្ដែនៅពេលសាកសួររឿងសង្សារថ្មីនេះ លីដា បែរជាព្យាយាមប្រកែកទៅវិញ ហើយវាចាថា បុរសនោះគឺជាពួកម៉ាកទៅវិញ។
ឌុច លីដា និយាយថា ទំនាក់ទំនងជាមួយប្រុសសង្ហាជាដៃគូនាងនោះ គ្មានអ្វីលើសពីធម្មតានោះទេ គឺប្រៀបដូចជា ”ពួកម៉ាក” មិនមែនជាសង្សារឡើយ។
ទោះជាយ៉ាងណា តាមរយៈការកាន់ដៃគ្នាជាប់ពេលទៅចូលរួមមង្គលការតារាសម្ដែងញ៉ែម សុគន្ធ នោះ គេកត់សម្គាល់ថា លីដា និងបុរសនោះមិនមែនជាមិត្តភក្ដិធម្មតាឡើយ ហើយលីដា បានហៅបុរសនោះថា ”បង” ខណៈដែលប្រុសសង្ហាបានហៅលីដា វិញថា ”អូន”។
ឌុច លីដា ធ្លាប់មានសង្សារជាប្រុសរូបសង្ហារម្នាក់ ដែលជាកូនអ្នកមាន អំឡុងពេលដែលនាងទើបល្បីតិចៗ ដោយពួកគេតែងជិះរថយន្ដទំនើបជាមួយគ្នាជាញឹកញាប់។ ប៉ុន្ដែតាំងពីលីដា ឡើងកូដខ្លាំង ក្រោយហ៊ានថតស្រាតរឿង ”ស្បែកគង់” និងរឿង ”នារីវេទមន្ដ” មក តារារូបនេះបានចែកផ្លូវជាមួយសង្សារចាស់ហើយហ៊ុមព័ទ្ធទៅដោយរឿងថា មានថៅកែស្រីលក់ពេជ្រ នៅម្ដុំផ្សារធំថ្មី តាមស្នេហ៍។
ដើម្បីឲ្យដំណឹងថា លីដា ស្រលាញ់ស្រីដូចគ្នា ត្រូវបានកាត់បន្ថយនោះ ទើបពេលនេះ តារាសិចស៊ីសុខចិត្តបណ្ដើរបុរសប្លែកមុខម្នាក់ ដែលត្រូវបានគេគិតថា បុរសនោះជាសង្សារថ្មីរបស់នាង តែលីដា បែរជាព្យាយាមប្រកែកទៅវិញ៕