Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិយុវជន Hack ចូលវ៉េប សាយប្រធានាធិបតី ចង់ឲ្យពន្យា ពេល ប្រលងជាប់ខ្នោះ

យុវជន Hack ចូលវ៉េប សាយប្រធានាធិបតី ចង់ឲ្យពន្យា ពេល ប្រលងជាប់ខ្នោះ

ព័ត៌មានទាន់ហេតុការណ៍បំផុត

ស្រីលង្កា៖ ប៉ូលិសស្រី លង្កាបានចាប់ ខ្លួនយុវជនវ័យ១៧ឆ្នាំ ម្នាក់ដោយចោទ ប្រកាន់ពីការរំខានឬ Hack ចូលគេហ ទំព័រផ្លូវការ របស់លោក ប្រធានាធិបតី Maithripala Sirisena និងធ្វើការ បង្ហោះនូវសារ មួយអំពាវនាវ ឲ្យរដ្ឋាភិបាល លើកពេល នៃការ ប្រឡង ប្រជែង កម្រិតនិទ្ទេស A។

ក្មេងប្រុសរូបនោះ ត្រូវបាននាំយក ទៅកាន់មន្ទីរឃុំឃាំង កាលពីថ្ងៃច័ន្ទក្រោមបទ ចោទប្រកាន់ ជាអំពើល្មើស ដែលមាន ចែងក្នុងច្បាប់ឧក្រិដ្ឋកម្មតា មបណ្តាញកុំព្យូទ័រ ហើយនឹងប្រឈម មុខនិងការ ផ្តន្ទាទោសដាក់ ពន្ធនាគារ៣ឆ្នាំ និងពិន័យជា ប្រាក់២.០០០ដុល្លារ។
មន្ត្រីប៉ូលិស ម្នាក់បានថ្លែងថា បាន តាមដាន ការ Hack នេះរហូត ដល់លំ នៅឋាន របស់ យុវជនជាប់ ចោទក្នុងទីក្រុង Kadugannawa ដែលស្ថិត នៅចម្ងាយ ១០០គីឡូម៉ែត្រនៃ ភាគ ខាងកើត រដ្ឋធានីកូឡុំបូ។

គេហទំព័រនេះ ត្រូវបានធ្វើឲ្យគាំង កាលពីចុងសប្តាហ៍ នេះក្រោយពី មានការវាយ ប្រហារចូលរំខាន។ កាលពីថ្ងៃ ច័ន្ទមន្ត្រីកាន់ការងារ ផ្នែកគេហ ទំព័ររបស់ ប្រធានាធិបតីបានធ្វើឲ្យវ៉េប សាយនេះ ដំណើរការ ឡើងវិញផងដែរ។
ជន Hacker បានលុប ទំព័រដើម (Home page) និងផ្លាស់ប្តូរ វាតាមការចង់ បានឬ ទាមទារ ឲ្យប្រធានាធិបតី លើកពេលប្រឡងប្រជែងកម្រិត A ដែលមាន។

គួររំលឹកថាគេហ ទំព័ររបស់ប្រធានាធិបតី ស្រីលង្កាក៏ធ្លាប់ត្រូវ បាន Hack ចូលទៅរំខាន ផងដែរកាលពីគ្រាមុន ប៉ុន្តែបញ្ហា នេះគឺជាលើក ដំបូងហើយដែល យុវជនម្នាក់ ត្រូវបានចាប់ខ្លួនស្របតាម ប្បញ្ញត្តិច្បាប់ ប្រឆាំងឧក្រិដ្ឋកម្មតាម បណ្តាញកុំព្យូទ័រ ដែលប្រកាសឲ្យប្រើឆ្នាំ ២០០៧របស់ ប្រជាជាតិមួយនេះ។

RELATED ARTICLES