ឈ្វេងយល់ពីប្រវត្តិនៃសង្គ្រាមគ្រីមៀ
ការវិវឌ្ឍន នៅក្នុងវិបត្តិអ៊ុយក្រែន កំពុងតែរីករាល ដាលកាន់តែ ធំឡើងយ៉ាងលឿន ស្របជា មួយនិងការ កាន់កាប់ គ្រីមៀ ពីសំណាក់យោធារុស្ស៊ី ក៏ដូចជាការគំរាម កំហែងផ្ទុះ សង្គ្រាមរវាងប្រជាជាតិ ទាំងពីរ ទៀតផង។
ប៉ុន្តែមានការចោទ ជាសំណួរថាតើអ្វី ទៅជាគ្រីមៀ? ឧបទ្វីបនេះមាន សណ្ឋានលយចេញ ពីភាគខាងត្បូង អ៊ុយក្រែនចូល ទៅក្នុងសមុទ្រខ្មៅដែលជាតំបន់ មួយមានការ ប្រយុទ្ធគ្នាអស់រយៈ ពេលជាច្រើនសតវត្សរ៍ រវាងព្រះរាជាណាចក្រ ដែលមានអំណាច ខ្លាំងក្លា ចក្រភពនិងប្រជា ជាតិដែល មានឥទ្ធិពលនានា។
អស់រយៈ កាលជាច្រើន រយឆ្នាំនេះ គី្រមៀជាតំបន់មួយ ស្ថិតក្នុងចំណោម តំបន់ក្រោមការ ត្រួតត្រារបស់ ក្រុមសកម្ម ប្រយុទ្ធអ៊ីស្លាមកាលពីមុនក្នុង តំបន់អឺរ៉ុបហើយ ក៏ក្នុងចំណោម ប្រជាជាតិមួយ ដែលមានជោគ ជ័យច្រើនជាង គេដែលធ្លាក់ចុះ ឥទ្ធិពលក្រោយពីការវាយបង្រ្កាប របស់ខ្មាំងសត្រូវគឺ ស្តេចម៉ុងហ្គោល Genghis Khan ក្រុមរបស់លោក។
គ្រីមៀគឺជាឧបទ្វីប មួយដែលមាន រូបរាងជាត្បូង ពេជ្រដែលជាទីតាំង អំណោយផលល្អ នៃចំណតនាវា ឬផែកប៉ាល តូចធំថែមទៀតផង ។
ក្នុងអំឡុងពេលជាច្រើន សតវត្សរ៍នេះ គ្រីមៀ ផ្លាស់ប្តូរចំណង ទំនាក់ទំនងជាមួយ និងក្រិកសម័យ បុរាណ រ៉ូម៉ាំង Goths, Byzantines, Venetians, Scythians, Huns, Persians,Khazars, Mongols , Turks , Nazi Germans, និង រុស្ស៊ី និង អ៊ុយក្រែនសព្វថ្ងៃ។ (នៅមានត)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា