មុនព្រឹត្តិការណ៍ បង្ហាញមុខប្រមាណ១សប្តាហ៍ គូទូរស័ព្ទ iPhone 7 និង iPhone 7 Plus ស្រាប់តែធ្លាយតម្លៃលក់នៅទីផ្សារប្រទេសចិន ។
តាម PhoneArena, ទូរស័ព្ទ iPhone 7/7 Plus គឺជាផលិតផលមួយក្នុងចំណោមផលិតផលត្រូវបានរង់ចាំបំផុតនៅពាក់កណ្តាលចុងឆ្នាំ២០១៦នេះ ។ តាម បណ្តាព័ត៌មានលេចធ្លាយថ្មីៗនេះ គូទូរស័ព្ទនេះ នឹងទទួលបានការធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងក្លា បើប្រៀបធៀបជាមួយឧបករណ៍មុនពីរ iPhone 6s/6s Plus ។ ចំពោះជំនាន់ iPhone ថ្មី មានលទ្ធភាពជាច្រើនដែលលើកដំបូង Apple នឹងដំឡើងថាមពលអង្គចងចាំអប្បបរមាសម្រាប់ឧបករណ៍ឡើងដល់ ១៦ជីកាបៃ ដើម្បីឆ្លើយតបជាមួយតម្រូវការផ្ទុកបណ្តាមាតិកា ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានបរិមាណខ្ពស់ ដូចជាកម្មវិធី ហ្គេម វីដេអូ … ។
បញ្ហាមួយទៀត ដែលត្រូវបាន fan របស់ Apple ជាច្រើនចាប់អារម្មណ៍ គឺតម្លៃលក់របស់ផលិតផល ។ តាមបណ្តាព័ត៌មានទើបលេចធ្លាយនៅប្រទេសចិននោះ តម្លៃលក់របស់គូ iPhone 7/iPhone 7 Plus នឹងមិនខ្ពស់ជាងឧបករណ៍ជំនាន់មុនឡើយ ។
ជាក់ស្តែង ស៊េរី iPhone 7 ៣២ជីកាបៃ នឹងបានលក់ចេញក្នុងតម្លៃ ៧៩០ដុល្លារ ស៊េរី ១២៨ជីកាបៃ មានតម្លៃ ៩១០ដុល្លារ និងស៊េរី ២៥៦ជីកាបៃ គឺ១០៦០ដុល្លារ ។
ក្នុងពេលនោះ តម្លៃស៊េរី iPhone 7 Plus ៣២ជីកាបៃ គឺ៩១០ដុល្លារ ស៊េរី១២៨ជីកាបៃ គឺ ១០៣០ដុល្លារ និងស៊េរី ២៥៦ជីកាបៃ គឺ១១៨០ដុល្លារ ។
Apple បានផ្ញើលិខិតអញ្ជើញអ្នកកាសែតទៅចូលរួមព្រឹត្តិការណរបស់ក្រុមហ៊ុននៅថ្ងៃទី៧ ខែកញ្ញាខាងមុខ ។ ក្រៅពី iPhone 7/7 Plus នៅព្រឹត្តិការណ៍ឆ្នាំនេះ គេនៅសង្ឈឹមថានឹងបានមើលឃើញជំនាន់ Apple Watch បន្ត (Apple Watch 2) ៕
ដោយ: តូច រំលឹក
iPhone 7 និង iPhone 7 Plus ធ្លាយតម្លៃលក់មុនម៉ោង G
RELATED ARTICLES