ព័ត៌មានទាន់ហេតុការណ៍បំផុត
ស៊ីរី៖ ទីភ្នាក់ងារព័ត៌ មានរដ្ឋ SANA បានរាយការណ៍ ថាយ៉ាងហោច ណាស់មានពួក ឧទ្ទាម៥០នាក់ ត្រូវបានបាញ់ សម្លាប់ និងរបួសជាង៧០នាក់ផ្សេងទៀត កាលពីថ្ងៃពុធ នៅពេលដែល កងទ័ពរបស់ស៊ីរី បានរារាំង ការប៉នប៉ងវាយ ប្រហាររបស់ ពួកសកម្មប្រយុទ្ធមកលើខេត្តហាម៉ា ដែលស្ថិត នៅភាគកណ្តាល ប្រទេស។
ប្រភពបានបន្តថា កងទ័ពស៊ីរីបានបើក ការប្រយុទ្ធនៅ ក្នុងការប៉ះទង្គិចដោយ ហិង្សាជាមួយ ពួកឧទ្ទាមក្នុង តំបន់ជន បទនៃភាគ ខាងជើង ខេត្តនេះកាល ពីថ្ងៃពុធ ដោយពួក នេះបានខក ខានមិនបាន វាយប្រហារលើ ទីក្រុងមួយ ចំនួនដូចជា Soran និង Taibet al-Imam ជាដើម។
តំបន់ជនបទនៃភាគ ខាងជើងខេត្ត ហាម៉ាត្រូវបាន វិលត្រឡប់ មកស្ថិតក្រោម ចំណុចក្តៅ គគុកឡើង វិញបន្ទាប់ពី ពួកឧទ្ទាមបានប្រតិបត្តិ ការវាយប្រហារ ផ្ទួនៗលើទីតាំង នានារបស់រដ្ឋាភិបាល ក្នុងតំបន់នោះ។
ពុំមានហេតុ ផលច្បាស់ ការណាមួយដែល បញ្ជាក់ថា មូលហេតុអ្វី បានជាក្រុម ឧទ្ទាមបើ ការវាយប្រហារ ដូច្នេះឡើយ ប៉ុន្តែវាគឺជា ផ្នែកមួយនៃ កិច្ចខិតខំប្រឹង ប្រែងរបស់ពួក គេក្នុងការធ្វើឲ្យរវល់ដ ល់កងទ័ពជា មួយនិងការ ប្រឈមមុខ ច្រើនជាងមុនដើម្បីកាត់បន្ថយ សម្ពាធលើ ក្រុឧទ្ទាមក្នុងតំបន់ផ្សេង ទៀតនៃភាគ ខាងជើងស៊ីរី។
របាយការណ៍ថ្មីៗនេះ បានឲ្យដឹងថាពួក ឧទ្ទាមក្នុង ខេត្តភាគ ខាងជើង អាលីប៉ូ កំពុងទន់ ខ្សោយឬទ្រុឌ ទ្រោមដែល ស្ថិតនៅក្នុង សម្ពាធ ថ្មីពីសំណាក់កងទ័ពស៊ីរី ដែ លតាម ដែលគេដឹងមកថា មានការបិទផ្លូវជា ច្រើនឆ្ពោះទៅ កាន់តំបន់ដែល ត្រួតត្រាដោយពួកឧទ្ទាម ទៀតផងក្នុង ផ្នែកខាង កើតនៃទីក្រុង អាលីប៉ូ។
ចំណែកតំបន់ ភាគខាងជើង ក្នុងខេត្តហាម៉ា ក៏មានការបិទ ផ្លូវឆ្ពោះទៅកាន់ ខេត្តពាយព្យ Idlib ដែលជាទីតាំង ស្ថិតក្រោម ការគ្រប់គ្រងរបស់ ទាហានច្បាំង ឈ្នះឬក្រុម Jaish al-Fateh របស់ពួក ឧទ្ទាម។