ព័ត៌មានទាន់ហេតុការណ៍បំផុត
ប៉ាគីស្ថាន៖ ប្រភពពី យោធាឲ្យថាក្រុមស កម្មប្រយុទ្ធរដ្ឋអុីស្លាម ជាង៣០០នាក់ត្រូវ បានចាប់ខ្លួនក្នុង នោះរាប់បញ្ចូលមេដឹកនាំក្នុងស្រុកម្នាក់ របស់ពួកនេះ ផងដែរ។
អ្នកនាំពាក្យកងទ័ព ប៉ាគីស្ថានលោកឧត្តម សេនីយ៍ Asim Saleem Bajwa បានថ្លែង ប្រាប់នៅក្នុង សន្និសិទកាសែត មួយថាមេដឹកនាំក្រុម រដ្ឋអុីស្លាម ឬអាយស៊ីស នៅប៉ាគីស្ថាន លោក Hafiz Omar និង សមាជិកខ្លួន ៣០៩នាក់ រាប់បញ្ចូលជន បរទេសដែលមាន សញ្ជាតិអាហ្វ ហ្គានីស្ថាន ស៊ីរីនិង អ៊ីរ៉ាក់ ២៥នាក់ ក៏ត្រូវបានចាប់ខ្លួន នៅទូទាំងប្រទេស នេះផងដែរ។
លោក Bajwa បានថ្លែង ថាពុំមានការ បង្កើតឲ្យមានវត្តមាន ក្រុម Daesh (ឈ្មោះថ្មីរបស់ អាយស៊ីស) ក្នុងប្រទេស ប៉ាគីស្ថាន ឡើយហើយសមាជិក៦នាក់ របស់ពួក តាលីបង់ប៉ាគីស្ថាន គឺជាអ្នកទី១ ហើយដែល ស្ម័គ្រស្មោះឬមាន ភក្តីភាពចំពោះ Daesh កាលពីខែមករាឆ្នាំ២០១៥ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្នក្រុមនេះដែរបាន បើកប្រតិបត្តិការនៅ តំបន់មួយចំនួន តាមព្រំដែនរបស់អាហ្វហ្គានីស្ថាន ទៀតផង។
ចំណែកមន្ត្រី សហរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន បានអះអាងកាល ពីខែមុនថាលោក Hafiz Saeed Khan ដែលជាមេដឹកនាំក្រុម សកម្មប្រយុទ្ធរ ដ្ឋអ៊ីស្លាម នៅខេត្ត Khorasan ត្រូវបានសម្លាប់ដោយ សារការវាយប្រហារ ពីយន្ត ហោះដ្រូនរបស់សហរដ្ឋអា មេរិកក្នុងខេត្ត Nangarhar ។
លោក Khan កាលពីមុនជា មេដឹកនាំក្រុម Tehrik-e-Taliban ប៉ាគីស្ថានក្នុង តំបន់កុលសម្ព័ន្ធ Orakzai របស់ប៉ាគីស្ថាន។ មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមក្នុងតំបន់មជ្ឈិម បូព៌ាបានទទួល យកលោកជាសម្ព័ន្ធមិត្ត ហើយថែមទាំងជួយ ឧបត្ថម្ភគាំទ្រដល់ លោកទៀតផង។
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ី ស្លាមបានអះអាង ទទួលខុសត្រូវចំពោះ ការវាយប្រហារ ដោយគ្រាប់បែក អត្តឃាតក្នុងទីប្រជុំ ជនមួយកន្លែង ក្នុង ទីក្រុងកាប៊ុល កាលពីខែកក្កដា ដែលបានសម្លាប់ មនុស្សជិត៨០នាក់ និងរងរបួសជាង ៣០០នាក់។
អ្នកនាំពាក្យរូបនោះ បានបន្តថាវត្តមាន របស់ក្រុម Daesh(ឈ្មោះថ្មីអាយស៊ីស) ក្នុងប្រទេសប៉ាគីស្ថាន គឺជាការ ប្រកួតប្រជែងមួយសម្រាប់ ប៉ាគីស្ថាន។
ទោះជាយ៉ាង ណាលោកបន្ថែម ថាក្រុមនេះបាន ព្យាយាមរុលចូល ប៉ាគីស្ថាន ដោយពួកគេ បានចំណាយ ប្រាក់៩ដុល្លារ ដើម្បីជួលមនុស្សឲ្យសរសេរលើ ជញ្ជាំងតាម បណ្តាទីក្រុងធំៗ របស់ប៉ាគីស្ថាន ដើម្បីបង្ហាញថាក្រុម របស់ខ្លួនមានវត្ត មានខ្លះហើយក្នុង ប្រទេសប៉ាគីស្ថាន។