Wednesday, November 20, 2024
Homeតារាខ្មែរសាឡាត់ ស្រីឡាង ប្តឹងប្រពន្ធថៅកែ LD បរិហារកេរ្តិ៍ដណ្តើមប្តី

សាឡាត់ ស្រីឡាង ប្តឹងប្រពន្ធថៅកែ LD បរិហារកេរ្តិ៍ដណ្តើមប្តី

ក្រោយពីភរិយាថៅកែផលិតកម្ម LD បានបង្ហោះសារវាយប្រហារចោទប្រកាន់ធ្ងន់ៗទៅលើលកញ្ញាសាឡាត់ ស្រីឡាង ថាបានដណ្តើមប្តីនោះ នៅពេលនេះ សាឡាត់ ស្រីឡាង បានបង្ហោះនូវពាក្យបណ្តឹងដែឡបានប្តឹងទៅលើភរិាយាលោកថៅកែផលិតកម្ម LD វិញម្តង។

សាឡាត់ ស្រីឡាង បានបង្ហោះសារអមជាមួយពាក្យបណ្តឹងដែលមានអត្ថន័យថា “តាមពិត បើតាមចរិតរបស់ខ្ញុំ គឺខ្ញុំត្រូវតបតតាំងពីដំបូងម្ល៉េះ។ តែក្រោយពីពិភាក្សាគ្នាជាមួយបងគឹមសួរ ធ្វើឲ្យខ្ញុំគិតយល់ថា ការតបតមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគ និងកាត់ក្តីទាំងនោះ មិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាស់របស់ខ្លួនឯងមកដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។ ដូចនេះខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ ដើម្បីជួយរកដំណោះស្រាយមួយដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណាដកពាក្យបណ្តឹងនេះវិញ នៅពេលដែលបងឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំ ដោយមិនមានភស្តុតាងជាក់លាក់បែបនេះទៀត”។

នៅក្នុងសារដដែលនោះ បានបន្តទៀតថា “នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយ ដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្តចាក់សាំងលើភ្លើងទៀតទៅ សូមឈប់បន្តរំខានជីវិតរស់នៅ និងជិវិតសិល្បៈរបស់ខ្ញុំតទៀតទៅ”។

បន្ទាប់ពីសាឡាត់ ស្រីឡាង ចេញសារព្រមានបែបនេះ ស្រាប់តែគេឃើញប្រពន្ធលោកលៀក លីដា ថៅកែផលិតកម្ម LD បង្ហោះសារថា “My team  ហីមិចនាក់ណាក៏ស្អប់ហែងចឹង​ អាឡាង​ ហែងចេញចារិកមកអោយគេដឹងដល់សណ្តាន​ ហែងចឹង​ អត់មាននាក់ឃាត់សោះ​ មានតែនាក់ថា​ ដក់ទៅដាក់ទៅ”៕

RELATED ARTICLES