សហព័ន្ធបាល់ទាត់បារាំង FFF បានពិន័យលោក Christophe Galtier គ្រូបបង្វឹកក្លឹប Lille ចំនួន៣ប្រកួត ដោយរួមបញ្ចូលទាំងការព្យួរមួយប្រកួតផងដែរ។
សមាគមបាល់ទាត់បារាំង បានចោទប្រកាន់លោក Galtier ពីបទប្រើពាក្យសំដីមិនសមរម្យទៅលើមន្ត្រីអាជ្ញាកណ្តាល ក្នុងអំឡុងពេលប្រកួតបារាំងខាប់ ជាមួយក្លឹប Rennes។
ការសម្រេចនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះតទៅ ដែលមានន័យថា លោកនឹងខកខានចាប់ពីប្រកួតជាមួយ Strasbourg , Dijon និង St Etinnes។
ជាមួយគ្នានេះ សមាគមបាល់ទាត់បារាំង ក៏បានពិន័យខ្សែការពារ Adama Soumaoro របស់ Lille ចំនួន៤ប្រកួតផងដែរ ពីបទប្រព្រឹត្តមិនសមរម្យទៅលើកីឡាករក្លឹប Rennes ។
ចំណែកឯគ្រូបង្វឹកក្លឹប Paris SG ក៏ជាប់បម្រាមខ២ប្រកួតផងដែរ៕