Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិប្រវត្តិលោក វ្ល៉ាឌីមៀរ ពូទីន

ប្រវត្តិលោក វ្ល៉ាឌីមៀរ ពូទីន

ឈ្វេងយល់ពីខ្សែជីវិតមេដឹកនាំល្បីៗលើពិភពលោក

លោក វ្ល៉ាឌីមៀរ ពូទីន គឺជាអ្នកនយោបាយ ជនជាតិរុស្ស៊ី ដ៏មានឥទ្ធិពល មួយរូបដែលកាន់ តំណែងជា ច្រើនក្នុង រដ្ឋាភិបាល របស់ ប្រទេស នេះ។

លោកបានកើត ក្នុងត្រកូល គ្រួសារដែលមាន ជីវភាពកម្រិត ថ្នាក់កណ្តាល និងរស់នៅក្នុង ជីវភាព សាមញ្ញមួយ។ លោកពូទីន មាន ក្តីសុបិន្ត មួយក្លាយ ជាមន្ត្រីស៊ើបការណ៍ សម្ងាត់ ម្នាក់តាំងពី លោកនៅវ័យ ក្មេងមកម៉្លេះ។

ទីបំផុតលោក បានសម្រេច សមិទ្ធិផលចុងក្រោយ ក្នុងក្តីសុបិន្តនេះ ដោយបានចូល បម្រើការនៅក្នុង ទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់របស់រុស្ស៊ី KGB ដែលលោក បានទទួលការ ហ្វឹកហាត់និង កាន់មុខតំណែង ក្នុងទីតាំងផ្សេងៗ ដែលស្ថិត ក្រោមបង្គាប់ទី ភ្នាក់ងារនេះ។

សម្រាប់មួយ ផ្នែកធំនៃឆាកជីវិត របស់លោក គឺ លោកបានចូល បម្រើការក្នុង ទីភ្នាក់ងារ នេះតែម្តង។ ជាយថា ហេតុលោកក៏ បានជាប់ ពាក់ព័ន្ធនៅក្នុង កិច្ចការនយោ បាយ របស់ប្រទេស ហើយក៏បានលា ឈប់ពី អង្គភាព KGB តែម្តង។

ក្រោយមកលោក បានបំពេញ ការងារផ្នែក សុខុមាលភាព ក៏ដូចជាការ សង្គ្រោះប្រទេសជាតិ និងប្រជាជន ប្រកបដោយ ភាពឧស្សាហ៍ ព្យាយាម ក្នុង ពេលដ៏ខ្លីលោកត្រូវ បានគេ ទទួលស្គាល់និង មានឈ្មោះ បោះសំឡេង។ គុណវឌ្ឍ របស់លោក ដូចជាការ ខិតខំប្រឹង ប្រែងធ្វើការ ចំណេះដឹងនិង ការមិនឆេវឆាវ បាននាំឲ្យលោក ត្រូវបានគេ តែងតាំង ឲ្យកាន់មុខតំណែងជា ច្រើនក្នុងជួរ រដ្ឋាភិបាល។

ទីបំផុតនៅ ពេលលោក ប្រធានាធិបតីរុស្ស៊ី Boris Yeltsin បានសម្រេច ចិត្តចុះចេញ ពីតំណែង របស់ខ្លួន លោកបាន ឧទ្ទិសនាមអ្នកបន្តវេន របស់លោកដែល មានគុណវឌ្ឍ កាន់តែប្រសើរ ជាខ្លួននោះគឺលោកពូទីន ហើយបានតែងតាំង លោក វ្ល៉ាឌីមៀរ ពូទីន ជាប្រធានាធិបតី របស់ ប្រទេសរុស្ស៊ី។ (នៅមានត)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES