ក្រោយពីមានព័ត៌មានបែកធ្លាយស្តីអំពីវត្តមានរបស់ទូរស័ព្ទម៉ូឌែល ជំនាន់ថ្មី F11 របស់ក្រុមហ៊ុន OPPO តាមរយៈប្រព័ន្ធអ៊ីនធើរណែត និងបណ្តាញផ្សព្វផ្សាយសង្គម ទាំងនៅក្នុងស្រុក និង ក្រៅស្រុករួចមក ថ្ងៃនេះ យើងសង្កេតឃើញមានវត្តមានអ្នកនាងពេជ្រ សោភា, កញ្ញារ៉េត ស៊ូហ្សាណា, លោក Step ជាតារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បានបង្ហោះរូបភាពទូរស័ព្ទមួយគ្រឿង និងមានតារាសម្តែង ពិធីករ ពិធីការិនី ដូចជា លោកឈឹម សក្កដា, កញ្ញាហ៊ិន ច័ន្ទនីរត្ន័, លោកជា វណ្ណារិទ្ធ, អ្នកនាងសុខ សោម៉ាវត្តី, លោកហៃ ប៉ាវហុង, លោកហេង សុខវិសាល, កញ្ញាសាឡាត់ ស្រីឡាង, កញ្ញាស៊ីន យូប៊ីន និង DJ NANA ក៏បានបង្ហោះដូចគ្នាដែរ មិនតែប៉ុណ្ណោះ ក៏មានការបង្ហោះកីឡាការបាល់ទាត់ជម្រើសជាតិកម្ពុជា លោកកែវ សុខផេង ផងដែរ។ នៅពេលនេះ យើងខ្ញុំកំពុងសង្ស័យថា តើវាជាផលិតផលថ្មីរបស់ស្មាតហ្វូន OPPO ដែលគ្រប់គ្នាកំពុងចង់ដឹង ចង់ឃើញថា វាជាម៉ូឌែលថ្មី F11 ឬ F11 Pro នៅលើបណ្តាញសង្គមនោះ ។
យ៉ាងណាមិញ ព្រឹកមិញនេះ យើងសង្កេតឃើញនៅលើ Timeline របស់ក្រុមតារាល្បីៗទាំងនោះ បានបង្ហោះរូបភាពនៃជ្រុងនីមូយៗនៃស្មាតហ្វូនថ្មីម៉ូឌែលថ្មីនោះ បែបលាក់កំបាំង ហាក់មិនចង់ឲ្យឃើញរូបរាងទាំងមូលនៃទូរស័ព្ទប្រភេទថ្មីនេះអីចឹងដែរ ដោយពួកគេបានភ្ជាប់ជាមួយ Caption មូយឃ្លា ដែលសរសេរថា “ សាកទាយមើល៍ តើនឹងមានអ្វីកើតឡើងក្នុងពេល ឆាប់ៗខាងមុខនេះ! “។
សូមទស្សនារូបភាពដែលពួកគេបានបង្ហោះក្នុងបណ្តាញសង្គមទាំងអស់គ្នា។













ជាការពិតណាស់ តាមយៈរូបភាពដែលពួកគេបានបង្ហោះនេះ មានភាពខុសប្លែកពីគ្នាបន្តិចៗ ដោយក្នុងចំណោមពួកគេខ្លះបានបង្ហោះផ្នែកខាងមុខមួយជំហរទូរស័ព្ទ ខ្លះបានបង្ហោះតែផ្នែកកាមេរ៉ាខាងក្រោយ ខ្លះបង្ហាញតែមួយជ្រុងខាងលើនៃតួទូរស័ព្ទ និង ខ្លះទៀត បានបង្ហោះជ្រុងមួយដែលមានអក្សរ OPPO នៅផ្នែកខាងក្រោយបែបរាងផ្តេក ដែលមើលទៅហាក់ខុសពីម៉ូឌែលមុនៗ ដែលមានអក្សរ OPPO ជារាងបឈ្ឈរជាមួយនឹងទូរស័ព្ទ។
អ្នកទាំងអស់គ្នាមានឆ្ងល់ដូចយើងឬអត់ ថាហេតុអ្វីបានជាក្រុមហ៊ុនមិនព្រមបង្ហាញរូបរាងពិតនៃទូរស័ព្ទនេះអញ្ចឹង? តើវាជាទូរស័ព្ទថ្មីម៉ូឌែល F11 ឬ F11 Pro? ហើយតើវានឹងមកដល់កម្ពុជា នៅពេលណា? ប៉ុន្តែជាធម្មតា តាមការសង្កេតរបស់យើងខ្ញុំ ឃើញថា ក្រោយពេលដែលតារាក្នុងស្រុកបង្ហោះរូបភាពបែបនេះ តាមរយៈបណ្តាញសង្គមហើយនោះ គឺមិនយូរទេ វានឹងមកដល់ហើយ ជាពិសេសក្នុងសកម្មភាពនោះ គឺមានតារាចម្រៀងល្បីៗ និងពេញនិយមរួមមាន អ្នកនាងពេជ្រ សោភា, កញ្ញារ៉េត ស៊ូហ្សាណា និងលោក Step ដែលយើងគ្រប់គ្នាស្គាល់ច្បាស់ថាជា Brand Ambassador របស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា នោះ ក៏បានបង្ហោះរូបភាព និងអត្ថន័យដូចគ្នាដែរ។
ដូច្នេះមានតែចាំអ៊ុតមើលទាំងអស់គ្នា ថាតើអ្វីនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ពិតប្រាកដ ?៕