យោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Ronaldo របស់ក្លឹប Juventus នឹងបើកហាងបណ្តុះសក់មួយ នៅទីក្រុង Real Madrid ប្រទេសអេស្ប៉ាញ។
មិត្តស្រីរបស់ Ronaldo នាង Georgina Rodriguez នឹងធ្វើជានាយកគ្រប់គ្រងនៅក្នុងហាងបណ្តុះសក់នេះ។ ជាមួយគ្នានេះដែរ Ronaldo នឹងជួលបុគ្គលិកជំនាញផ្នែកបណ្តុះសក់ ១៥០នាក់ បម្រើការ។ ហាងនេះអាចបម្រើអតិថិជនបាន១៨នាក់ ក្នុង១ថ្ងៃ។
Ronalodo បានបញ្ជាក់ថា ក្រៅពីអាជីពបាល់ទាត់ ខ្ញុំមានជំនាញរកស៊ីពាក់ព័ន្ធនឹងបញ្ហាសុខភាព បច្ចេកវិទ្យា និងការស្រាវជ្រាវ។ ខ្ញុំចង់បង្កើតគ្លីនិកបណ្តុះសក់កម្រិតស្តង់ដារអន្តរជាតិ នៅទីក្រុង Real Madrid ដែលខ្ញុំធ្លាប់រស់នៅទីនោះ អស់រយៈពេលជាច្រើនឆ្នាំ។ តម្លៃសម្រាប់បណ្តុះសក់ម្តង គឺត្រូវចំណាយជាង៦០០០ដុល្លារ។
ភ្ញៀវបរទេសដែលមកបណ្តុះសក់ក្នុងហាង របស់ Ronaldo នឹងមានបន្ថែមការស្នាក់នៅក្នុងសណ្ឋាគារ និងការដឹកជញ្ជូនពីព្រលានយន្តហោះ មកកាន់គ្លីនិក ដោយមិនគិតលុយ ហើយអតិថិជននឹងមិនចាំបាច់ធ្វើដំណើរទៅប្រទេសតួកគី ដើម្បីបណ្តុះសក់ទេ៕