Thursday, November 21, 2024
Homeកីឡាជាតិវេន​ សុភ័ក្រ​ និង​ ឃីម​ បូរ៉ា​ ឡើង​ត​តាំង​គ្នា​ ដើម្បី​ដណ្តើម​ពាន​ ជា​មួយ​កីឡាករ​ថៃ​

វេន​ សុភ័ក្រ​ និង​ ឃីម​ បូរ៉ា​ ឡើង​ត​តាំង​គ្នា​ ដើម្បី​ដណ្តើម​ពាន​ ជា​មួយ​កីឡាករ​ថៃ​

កីឡាករ វេន សុភ័ក្រ អ្នកប្រដាល់របស់ក្លឹបកងពលតូច ទ័ពឆត្រយោង៩១១ និងកីឡាករ ឃីម បូរ៉ា មកពីក្លឹប រស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ឡើងតតាំងគ្នាតាមរូបមន្ត Marathon ជាមួយអ្នកប្រដាល់ថៃ២រូប ដើម្បីដណ្តើមពានរង្វាន់ប្រាក់លាន ទូរទស្ស-ន៍បាយ័ន ក្នុងប្រភេទ ទម្ងន់ ៦០គីឡូក្រាម នៅលើសង្វៀន បាយ័ន ស្ទឹងមានជ័យ នាល្ងាចថ្ងៃ សៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ។

សម្រាប់ការជួបគ្នារវាងកីឡាករទាំង៤នាក់ តាមរូបមន្តMarathon ក្នុងដំណាក់កាលទី១នេះ គឺកីឡាករកម្ពុជាជួបជាមួយកីឡា ករកម្ពុជា ចំណែកឯកីឡាករថៃ ជួបជាមួយនិងកីឡាករថៃដូចគ្នា ក្នុងនោះកីឡាករវេន សុភ័ក្រ ត្រូវជួបប្រកួតជាមួយឃីម បូរ៉ា ដើម្បីរកអ្នកឈ្នះឡើងទៅជួបជាមួយកីឡាករថៃ ដែលជាអ្នកឈ្នះដូចគ្នា គឺមានកីឡាករពីររូបផងដែរ

ក្នុងការជួបគ្នារវាងកីឡាករកម្ពុជា បើតាមពិនិត្យកម្រិតសមត្ថភាពបច្ចេកទេស និងកាយសម្បទារបស់ពួកគេទាំង២គេមិនរំពឹង ថា វេន សុភ័ក្រ អាចឈ្នះឃីម បូរ៉ា បាននោះទេ ព្រោះកីឡាករឃីម បូរ៉ា ជាអ្នកប្រដាល់ជើងចាស់ រីឯកីឡាករ វេន សុភ័ក្រ ជាកីឡាករស្រករក្រោយ។ វេន សុភ័ក្រ គេជាអ្នកប្រដាល់ ស្រករក្រោយ ដែលមានកាយសម្បទារឹងមាំ និងវាយខ្លាំងគ្រាន់បើដែរ តែគេវាយមិនសូវឆ្លាត និងពុំទាន់កលល្បិចក្នុងការប្រកួត ពោគឺវាយអាងតែកម្លាំងបាយតែប៉ុណ្ណោះ។

កីឡាករវេន សុភ័ក្រ គេទើបតែឡើងសង្វៀនបានប្រមាណជាង៣០លើក ប៉ុណ្ណោះ ការប្រកួតចុងក្រោយរបស់គេគឺឈ្នះហេង វាសនា អ្នកប្រដាល់មកពីក្លិបព្រៃទទឹង ខេត្តបាត់ដំបងក្នុងទឹកទី៤ ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ប្រាក់លានបាយ័នទម្ងន់៦០គ.ក្រ កាលពីថ្ងៃទី១៨ មិថុនា កន្លងមក។

ចំណែកកីឡាករឃីម បូរ៉ា ជាអ្នកប្រដាល់ចាស់វស្សា ដែលមានប្រវត្តិប្រកួតចំនួន៦៨លើក ឈ្នះ៥៥ ចាញ់៩ និងស្មើ១។ សម្រាប់ការប្រកួតចុងក្រោយនេះ បូរ៉ា ឈ្នះកីឡាករធន់ ចាន់តាក់ អ្នកប្រដាល់នៃក្លឹបមជ្ឈមណ្ឌល កីឡា ខ..ម ដោយពិន្ទុ។ បើទោះជាយ៉ាងនេះក្តី កីឡាករឃីម បូរ៉ា មិនអាចមើលស្រាលលើកីឡាករ វេន សុភ័ក្រ បាននោះឡើយ។

ចាំមើលកីឡាករទាំង២ នរណាឈ្នះបាន ទៅជួបកីឡាករថៃ។

ចំពោះកីឡាករថៃ ថៃទាំងពីរ ពួកគេនឹងប្រកួតគ្នាដើម្បីបានឡើងទៅផ្តាច់ព្រ័ត្រ ជួបអ្នកប្រដាល់ឃីម បូរ៉ា ឬ វេន សុភ័ក្រដើម្បីដណ្តើមយកពានរង្វាន់ប្រាក់លានរបស់ទូរទស្សន៍បាយ័ននេះផងដែរ។

ក្នុងការប្រកួតតាមរូបមន្ត Marathon ដណ្តើមពាននេះ បើតាមអ្នកតាមដានប្រដាល់ អះអាងថា ក្នុងចំណោមអ្នកប្រដាល់ទាំង ៤រូបនេះ អ្នកដែលគេរំពឹងទុកថានឹងអាចក្លាយជាម្ចាស់ពានរង្វាន់បាយ័ន ប្រចាំខែនេះ គឺកីឡាករឃីម បូរ៉ា។

គួរបញ្ជាក់ថា ការប្រកួតក្នុងដំណាក់កាលទី១ គឺប្រកួតតែ៣ទឹកប៉ុណ្ណោះ ដោយក្នុងមួយទឹកមាន ៣នាទីសម្រាក២នាទី និង ការប្រកួតក្នុងដំណាក់កាលផ្តាច់ព្រ័ត្រ គឺ៥ទឹក មួយទឹកវាយតែ ២នាទីប៉ុណ្ណោះ។

ចាំមើលកីឡាកររូបណាលើកពានមួយ នេះ ?”
ដោយ៖ មរកត

RELATED ARTICLES