សម្រាប់ជំនួបគ្នារវាងក្រុមបិសាចក្រហម Man Utd និងមេឃខៀវ Man City លើសមរភូមិវាលស្មៅដ៏ក្តៅគគុកនៅរាត្រីថ្ងៃសៅរ៍នេះ កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេលើពិភពលោក Paul Pogba នឹងបង្ហាញម៉ូដស្បែក ជើងថ្មី របស់ក្រុមហ៊ុន Adidas ។
ក្រុមហ៊ុន Adidas ដែលជាក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ធំ បានឧបត្ថម្ភ ស្បែកជើងមួយគូដ៏ថ្មីសន្លាង ម៉ាក ACE16 + Purecontrol Viper Pack ដល់អតីតកីឡាករ Juventus រូបនេះដើម្បីពាក់ពេលប្រកួតតទល់នឹង Manchester City នៅរាត្រីថ្ងៃសៅរ៍នេះ។
ជាមួយនឹងការបង្ហាញវត្តមានស្បែកជើងថ្មី អ្នកគាំទ្រក៏ចង់ឃើញកីឡាករតម្លៃខ្លួនកប់ពពក រូបនេះ ស៊ុតបាល់បញ្ចូលទីផងដែរ។
បើតាមប្រភពពីមន្ត្រីប៉ូលីសប្រចាំក្រុង Man Utd បានឲ្យដឹងថា សម្រាប់ការប្រកួតដ៏ធំនេះ នឹងមានការរឹតបន្តឹងសន្តិសុខ ដោយមានដាក់ពង្រាយកម្លាំងប៉ូលីសជាង៤០០នាក់ ផងដែរ។
ដោយ៖ ហេង ដេត