Saturday, April 20, 2024
Homeកីឡាអន្ដរជាតិការរំពឹង​​លើក​​ពាន​​បាល់​​ទាត់​​ពិភព​​លោក​​២០២២​​ របស់​តោ​កំណាច​អង់​គ្លេស​​ អាចនឹងបរាជ័យ

ការរំពឹង​​លើក​​ពាន​​បាល់​​ទាត់​​ពិភព​​លោក​​២០២២​​ របស់​តោ​កំណាច​អង់​គ្លេស​​ អាចនឹងបរាជ័យ

វិស័យបាល់ទាត់អង់គ្លេសត្រូវបានគេមើលឃើញថា មានការរីកចម្រើន និងមានប្រជាប្រិយភាពខ្លាំងជាងគេលើពិភពលោក តែសម្រាប់ក្រុមជម្រើសជាតិវិញមិនបានបង្កើតប្រវត្តិសាស្ត្រអ្វីមួយឲ្យពិភពលោកភ្ញាក់ផ្អើលនោះទេគិតចាប់តាំងពីឆ្នាំ ១៩៦៦ ដែលពេលនោះក្រុមអង់គ្លេសឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ក្នុងឋានៈជាម្ចាស់ផ្ទះ ហើយចាប់តាំងពីពេលនោះមកក្រុមជម្រើសជាតិតោកំណាចអង់គ្លេស អត់ដែលឈ្នះពានរង្វាន់លំដាប់ពិភពលោកណាមួយសោះ។

កាលពីឆ្នាំ ២០១៣ អតីតប្រធានសមាគមបាល់ទាត់អង់គ្លេសលោក Greg Dyke បានកំណត់គោលដៅថាក្រុមជម្រើសជាតិអង់គ្លេស ត្រូវតែឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក នៅឆ្នាំ ២០២២។

ទោះជាយ៉ាងណាក្តី លោក Greg Clarke ប្រធានសមាគមបាល់ទាត់អង់គ្លេសដែលទើបតែងតាំងថ្មី បានលុប ចោលគម្រោងការនេះដោយនិយាយថា៖ ” ខ្ញុំមិនដាក់សម្ពាធទៅលើក្រុមជម្រើសជាតិនោះទេ ហើយខ្ញុំក៏មិនសន្យា ថាឈ្នះការប្រកួតនេះឬការប្រកួតនោះទេ។ ដោយឡែក ទាក់ទងទៅនឹងករណីកីឡាកររូនី ចង់ចូលនិវត្តន៍ លោក Clarke បាននិយាយថាវាជាសិទ្ធិ របស់កីឡាករ តែប៉ុណ្ណោះ។

ព័ត៌មានបន្ថៃម មានចុះនៅក្នុងទំព័រកាសែត នគរធំ

ដោយ៖ ហេង ដេត

 

RELATED ARTICLES