Monday, November 18, 2024
Homeព្រឹត្តិការណ៍សង្គមប្រធាន​គ.ជ.ប តែង​តាំង​លោក​ទេព នីថា ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​សន្តិ​សុខ​បោះ​ឆ្នោត

ប្រធាន​គ.ជ.ប តែង​តាំង​លោក​ទេព នីថា ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​សន្តិ​សុខ​បោះ​ឆ្នោត

ភ្នំពេញ ៖ លោកស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោះ (..) បានសម្រេចតែងតាំងលោកទេព នីថា អគ្គលេខាធិការគ..ប ជាប្រធានលេខាធិការដ្ឋាន សន្តិសុខបោះឆ្នោត ដើម្បីសម្របសម្រួលដល់ កិច្ចការការពារការចុះឈ្មោះបោះឆ្នោត ដើម្បី រៀបចំបញ្ជីបោះឆ្នោះថ្មី ឆ្នាំ២០១៦ ការពិនិត្យ បញ្ជោឈ្មាះ និងចុះឈ្មោះបោះឆ្នោះប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិថ្នាក់ក្រោមជាតិ ឆ្នាំ២០១៦២០១៩។

យោងតាមសេចក្តីសម្រេចរបស់គ..ប លេខ២៦១/១៦ គ..ប ស..  ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ និងចុះហត្ថលេខាដោយ លោកស៊ិក ប៊ុនហុក ប្រធានគ..ប រួមមាន៤ ប្រការ មានខ្លឹមសារដូចខាងក្រោម 

ប្រការ១ត្រូវបានបង្កើតលេខាធិការដ្ឋាន សន្តិសុខបោះឆ្នោត (..) នៃអគ្គលេខាធិការដ្ឋាន គ..ប ដើម្បីសម្របសម្រួលកិច្ចការ ការពារការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ចីបោះឆ្នោះថ្មី ឆ្នាំ២០១៦ ការពិនិត្យបញ្ជី ឈ្មោះ និងចុះឈ្មោះបោះឆ្នោះប្រចាំឆ្នាំ និងការ បោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឆ្នាំ២០១៦២០១៩ ដែលមានសមាសភាពដូចតទៅ 

ឯកឧត្តមទេព នីថា អគ្គលេខាធិការ ជាប្រធាន

ឯកឧត្តមសោម សូរីដា អគ្គលេខាធិការង ជាអនុប្រធាន

ឯកឧត្តមម៉ៅ សុភារិទ្ធ អគ្គលេខាធិការង ជាអនុប្រធាន

ឯកឧត្តមកែវ ផល្លា ទីប្រឹក្សា គ..ប និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និង វិវាទកម្ម ជាសមាជិកអចិន្ត្រៃយ៍

ឯកឧត្តមកែ រឹទ្ធិ ទីប្រឹក្សាឯកឧត្តម ប្រធាន និងជាអនុប្រធាននាយកដ្ឋានសេវាកម្ម ច្បាប់ និងវិវាទកម្ម ជាសមាជិក

លោកឌី ភីរុណ អនុប្រធានលេខាធិការដ្ឋាន ជាសមាជិក

លោកស្រីសុខ រចនា ប្រធានការិយាល័យសន្តិសុខបោះឆ្នោត ជាសមាជិក

លោកង៉ូវ កែវ អនុប្រធានការិយាល័យសន្តិសុខបោះឆ្នោត ជាសមាជិក

លោកសានតាំង ស៊ីឌឿន មន្ត្រីសម្របសម្រួលកិច្ចការបោះឆ្នោត ជាសមាជិក

១០លោក លោកស្រី ប្រធានលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ជាសមាជិក

ប្រកា២លសប នៃអគ្គលេខាធិការដ្ឋាន គ..ប មានភារកិច្ចដូចតទៅ 

ជួយ គ..ប ក្នុងការតាមដាន និងត្រួត ពិនិត្យការអនុវត្តច្បាប់ យន្តការ និងរចនាសម័ន្ធសន្តិសុខបោះឆ្នោត ផ្អែកតាមផែនការអន្តរស្ថាប័ន លេខ ០០៩ ផ./១៦ ចុះថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៦ រវាងក្រសួងមហាផ្ទៃ ក្រសួង ការពារជាតិ និងគ..ប ស្តីពីកិច្ចការពារការ ចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិថ្នាក់ក្រោមជាតិ ឆ្នាំ២០១៦២០១៩។

ផ្សព្វផ្សាយផែនការ ផែនការសកម្មភាព បទបញ្ជា និងសេចកីណែនាំផ្សេងៗស្តីពីកិច្ចការ ពារការសន្តិសុខបោះឆ្នោត។

ប្រមូលព័ត៌មានជុំវិញសភាពការណ៍ សន្តិសុខបោះឆ្នោត ពីបណ្តាក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ និងយន្តការ រចនាសម្ព័ន្ធសន្តិសុខ បោះឆ្នោត និងធ្វើរបាយការណ៍ជូន គ..ប ដើម្បីពិនិត្យនិងមានវិធានការដោះស្រាយ ឱ្យបានទាន់ពេលវេលា។

ធ្វើរបាយការណ៍ជុំវិញសភាពការណ៍ សន្តិសុខបោះឆ្នោត និងសកម្មភាពការងាររបស់ យន្តការ និងរចនាសម្ព័ន្ធ និងភ្នាក់ងារសន្តិសុខ បោះឆ្នោត។

ប្រការ៣លសប នៃអគ្គលេខាធិការដ្ឋាន គ..ប មានសិទ្ធិប្រើប្រាស់ត្រា គ..ប ក្នុង ការបំពេញភារកិច្ចរបស់ខ្លួន។ អនុប្រធាន និង សមាជិក ត្រូវចូលរួមកិច្ចប្រជុំតាមការអញ្ជើញ របស់ប្រធាន លសប។ ប្រធាន លសប អាច បង្កើតក្រុមប្រចាំការអចិន្ត្រៃយ៍ ជាជំនួយការ  ដើម្បីជួយការងារបច្ចេកទេស និងរដ្ឋបាល។

ប្រការ៤អគ្គលេខាធិការ អគ្គលេខាធិការង ប្រធាននាយកដ្ឋាន និងសាមីខ្លួន ដូចមានចែង ក្នុងប្រការ២ និងអង្គភាពពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ

ដោយ ៖ ដារិទ្ធ

RELATED ARTICLES