Sunday, November 24, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវ​ហេតុផល៨ ចំណុចដែលនាំ ឲ្យ​អំណាច​ចក្រភព រ៉ូ​ម៉ាំងធ្លាក់ចុះ

​ហេតុផល៨ ចំណុចដែលនាំ ឲ្យ​អំណាច​ចក្រភព រ៉ូ​ម៉ាំងធ្លាក់ចុះ

ចំណេះដឹងទូទៅអន្តរជាតិ

ឈ្វេងយល់ពីប្រវតិ្តសាស្ត្រនៃសង្គ្រាម៖ នៅចុង សតវត្សរ៍ទី៤ ចក្រភពរ៉ូម៉ាំង ខាងលិចបាន បែកបាក់ បន្ទាប់ពីត្រួតត្រាក្តោប ក្តាប់ អំណាច ជាអាណាចក្រដ៏ មានឥទ្ធិពល អស្ចារ្យបំផុត លើសកលលោក ជិត៥០០ឆ្នាំរួចមក។

អ្នកជំនាញខាង ប្រវ តិ្តសាស្ត្របាន តិទៀនថាការដួល រលំក៏ដូចជាធ្លាក់ចុះនូវ អំណាចគឺមក ពីកត្តារាប់រយ ជំពូកខុសគ្នាៗដែ លរាប់ចាប់ ពីកំហុសយោធានិង ការជាប់គាំងនៃការ យកអាករដោយ សារគ្រោះមហន្ត រាយធម្មជាតិនិង ការផ្លាស់ប្តូរអាកាសធា តុជាដើម។

ខាងក្រោមនេះគឺជា ហេតុផលដែល គេបានរកឃើញ ថាមូលហេតុអ្វីខ្លះដែល ញ៉ាំងឲ្យចក្រភព រ៉ូម៉ាំងធ្លាក់ចុះនូវ អំណាច របស់ខ្លួន៖

១/ ការឈ្លានពានពីសំណាក់ពួកកុលសម្ព័ន្ធ Barbarian

តាមទ្រឹស្តីដែល មានន័យចំៗ បំផុតចំពោះការដួល រលំរបស់រ៉ូម៉ាំង ខាងលិចគេសន្មត់ ថាជាការធ្លាក់ ចុះផ្នែកយោធា ដែលបាត់បង់នូវភាព អាចទប់ទល់បាន ក្នុងការប្រឆាំង និងកម្លាំងទ័ព ឬកុលសម្ព័ន្ធផ្សេងៗ នៅខាងក្រៅអាណាចក្រខ្លួន។

រ៉ូម៉ាំងបានជំពាក់ជំពិនជា មួយនិងពួកកុលសម្ព័ន្ធ អាល្លឺម៉ង់អស់ជាច្រើន សតវត្សរ៍ ប៉ុន្តែក្រុមកុលសម្ព័ន្ធ ដែលមនុស្ស សាហាវព្រៃផ្សៃ Barbarian សតវត្សរ៍ឆ្នាំ៣០០ ដូចជាពួក Goths បានទន្ទ្រានយក ដែនដីតាមព្រំដែន របស់ចក្រភពរ៉ូម៉ាំង។

ផ្អែកតាមលក្ខខណ្ឌ នៃបម្រែបម្រួល អាកាសនៅចក្រភពរ៉ូម៉ាំង ពួកកុលសម្ព័ន្ធ អាល្លឺម៉ង់ក៏ងើបបះបោរ នៅចុងសតវត្សរ៍ទី៤ ប៉ុន្តែក្នុង ឆ្នាំ៤១០ ស្តេច Visigoth King Alaric បានប្លន់ឬ វាយដណ្តើម យកក្រុងរ៉ូម ដោយជោគជ័យ។

ក្រោយមក អាណាចក្រនេះ បានចំណាយពេលពីរ ទៅបីទសវត្សរ៍ បន្ទាប់ពីនោះក្រោម ការគំរាមកំហែងជា ញឹកញាប់មុននឹង Eternal City ត្រូវបានឆ្មក់វាយ លុកចូលជាថ្មីម្តង ទៀតក្នុងឆ្នាំ៤៥៥ ដែល នាពេលនោះជា ការទន្ទ្រានដណ្តើម កាន់កាប់ដោយពួក Vandals ។ ទីបំផុតក្នុងឆ្នាំ៤៧៦ មេដឹកនាំកុល សម្ព័ន្ធអាល្លឺម៉ង់ Odoacer រៀបចំធ្វើ បដិវត្តន៍ឬបះបោរ ហើយថែមទាំង បានទម្លាក់ស្តេច Romulus Augustulus ចេញពីអំណាច។ ចាប់ពីពេលនោះមក គ្មានស្តេចរ៉ូម៉ាំង មកក្តោបក្តាប់អំណាច ជាថ្មីម្តងទៀតដែលមកពីអ៊ីតាលីត ទៅទៀតនោះឡើយ។ (នៅមានត)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES