Thursday, April 18, 2024
Homeកីឡាអន្ដរជាតិMan Utd មាន​ភាគ​រយ​ឈ្នះ​ Man​ City ​ច្រើន​ ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​

Man Utd មាន​ភាគ​រយ​ឈ្នះ​ Man​ City ​ច្រើន​ ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​

សម្រាប់ការប្រកួតដ៏ក្តៅគគុក រវាងក្រុមម្ចាស់ផ្ទះ បិសាចក្រហម Man Utd និង មេឃខៀវ Man City  នៅលើសមរភូមិវាលស្មៅពហុកីឡដ្ឋាន Old Trafford  នារាត្រីថ្ងៃសៅរ៍នេះ ធ្វើឲ្យអ្នកគាំទ្រកំពុងទទ្ទឹងរងចាំ ទស្សនាយ៉ាងអន្ទះសា ជាមួយនឹងក្តីមន្ទិលសង្ស័យចង់ដឹងលទ្ធផលថា តើក្រុមណាមួយ ជាអ្នកទទួលបានទទួលបានជ័យជម្នះ ។

2

យោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហមMan Utd មានភាគរយឈ្នះច្រើន នៅក្នុងការប្រកួតនេះ។ លទ្ធផលស្ទង់មតិបានបង្ហាញថា ក្លឹបជើងឯកប្រឺមីញេលីក២០សម័យកាល មានអ្នកបោះឆ្នោតគាំទ្រ៤៥០៩ នាក់ស្មើនឹង៧១ ភាគរយខណៈក្លឹបMan City ទទួលបានសម្លេងគាំទ្រ១៨៨០ ស្មើនឹង ២៩ភាគរយ។ ការផ្តល់ទំនុកចិត្តខ្ពស់ទៅលើក្លឹប Man Utd បែបនេះដោយសារអ្នកគាំទ្រភាគច្រើនឲ្យតម្លៃទៅលើលោក ម៉ូរីញ៉ូ និង កីឡាករចំណូលថ្មី4រូបរួមមានកីឡាករ Eric Bailly ,Ibrahimovic  ,Mkhitayan និង Paul Pogba ។

នៅពេលសួរថាចុះក្លឹបមេឃខៀវMan City ក៏មានគ្រូបង្វឹកនិងកីឡាករចំណូលថ្មីដល់ទៅ ៨រូបដែលក្នុងនោះមានកីឡាករសំខាន់ៗដូចជា៖អ្នកចំាទី Bravo ខ្សែការពារ John Stones   ខ្សែប្រយុទ្ធ Nolito ជាដើមនោះ អ្នកគាំទ្រហាក់ដូចជាមិនសូវចាប់អារម្មណ៍ និង ផ្តល់ទំនុកចិត្តទៅលើពួកគេទាំងនោះទេ។

ដោយ៖ ហេង ដេត

RELATED ARTICLES