Tuesday, April 16, 2024
Homeព័ត៌មានអន្តរជាតិប្រេសិត នុយក្លេអ៊ែរ កូរ៉េខាងជើង ធ្វើទស្សន កិច្ចនៅប្រទេស ចិនស្ងាត់ៗ

ប្រេសិត នុយក្លេអ៊ែរ កូរ៉េខាងជើង ធ្វើទស្សន កិច្ចនៅប្រទេស ចិនស្ងាត់ៗ

ព័ត៌មានទាន់ហេតុការណ៍បំផុត

ចិន៖ អ្នកការទូតជាន់ខ្ពស់ មួយរូបរបស់កូរ៉េ ខាងជើងដែលធ្លាប់ ជាប់ទាក់ទង និងការធ្វើឲ្យរាំង ស្ទះក្នុងកិច្ចពិភាក្សា អន្តរជាតិ ក្នុងការបញ្ចប់ កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួននោះ បានមក បំពេញទស្សន កិច្ចក្នុងប្រទេសចិន ស្របពេល ដែលចិនបានផ្តល់ចំណារ ថ្កោលទោសថ្មីមួយទៀត លើកូរ៉េខាងជើង តាមរយៈអង្គការ សហប្រជាជាតិ នេះបើតាមការ ឲ្យដឹងពីទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង។

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហ ប្រជាតិបានចេញ សេចក្តីថ្លែងការណ៍ របស់ខ្លួនក្នុង ការថ្កោលទោស ថ្មីមួយទៀត លើកូរ៉េខាងជើងបន្ទាប់ពី ប្រទេសនេះបាន បាញ់សាកល្បង មីស៊ីលផ្លោង កាលពីថ្ងៃច័ន្ទ។ ចិនគឺជាសម្ព័ន្ធមិត្តដែល យោគយល់ ផ្នែកការទូត ដ៏សំខាន់មួយរបស់កូរ៉េខាង ជើងដែលបាន ចូលរួមរិះគន់ដល់ការបាញ់ មីស៊ីលរបស់ កូរ៉េខាងជើង។

អ្នកការទូតជាន់ ខ្ពស់កូរ៉េខាងជើង លោកស្រី Choe Son Hui បានទៅដល់ ក្រុងប៉េកាំងកាល ពីថ្ងៃអង្គារអម ដោយអ្នកបកប្រែ របស់លោក ស្រី នេះបើ តាមទីភ្នាក់ងារ ព័ត៌មានយ៉ុងហាប់ បានស្រង់សម្តី ប្រភពដែលសុំមិន បញ្ចេញ ឈ្មោះមួយ។

បើតាមការប ញ្ជាក់ពីកូរ៉េខាងត្បូង លោកស្រី Choe គឺជាអគ្គនាយ ករងនៃនៃការិយា ល័យកិច្ចការ សហរដ្ឋអាមេរិក ចំណុះក្រសួងការបរទេស កូរ៉េខាងជើង។ មួយវិញទៀត លោកស្រីក៏ជា អនុប្រធានបេស កជនពិសេស ក្នុងការចរចា ដែលគេធ្លាប់ ស្គាល់នៅក្នុងកិច្ចប្រជុំ៦ភាគី ប្រារព្ធធ្វើឡើង នៅប្រទេសចិន ដែលរួមមានកូរ៉េទាំង ពីរ ជប៉ុន រុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងទិសដៅ ជំរុញឲ្យកូរ៉េខាង ជើងបោះបង់ ចោលនូវកម្មវិធី នុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែត្រូវបាន រាំងស្ទះឬបញ្ឈប់ ការពិភាក្សាចាប់ តាំងពីឆ្នាំ២០០៨។

ដោយមានការ ចោទសួរជុំវិញ ដំណើរទស្សនកិច្ចនេះ នៅក្នុងសារព័ត៌ មានប្រចាំថ្ងៃដែល មានស្នាក់កា រក្នុងរដ្ឋធានី ប៉េកាំង អ្នកនាំពាក្យក្រសួងកា របរទេស ចិនលោកស្រី Hua Chunying  បានថ្លែងថាលោក ស្រីមិនបានដឹង ពីព័ត៌មាននេះ នោះឡើយ។

គួររំលឹកផង ដែរថាកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះកូរ៉េខាង ជើងបានបាញ់សាក ល្បងមីស៊ីលផ្លោង បីគ្រាប់ ចូលសមុទ្រនៃឆ្នេរភាគខាង កើតរបស់ខ្លួនស្រប ពេលដែលចិន បាននិងកំពុង ប្រារព្ធកិច្ចប្រជុំ កំពូល G20 ។

RELATED ARTICLES