Friday, March 29, 2024
Homeបច្ចេកវិទ្យាមាន​អ្នកប្រើប្រាស់ iPhone តែ​៣០​ភាគរយ នឹង Update iPhone 7 និង 7 Plus

មាន​អ្នកប្រើប្រាស់ iPhone តែ​៣០​ភាគរយ នឹង Update iPhone 7 និង 7 Plus

តាមការអង្កេតពី Localytics (អាមេរិក) បរិមាណអ្នកប្រើប្រាស់ចង់ Update iPhone ថ្មីមានតែប្រមាណជាង ៣០ភាគរយប៉ុណ្ណោះ ក្នុងនោះ សំខាន់គឺអ្នកមាន iPhone ចាស់ ចាប់ពី iPhone 5 ឡើងទៅ ។
ទិន្នន័យពីក្រុមហ៊ុនមានមូលដ្ឋាននៅបូស្តុន ប្រទេសអង់គ្លេស បង្ហាញថា iPhone 6 នៅជាទូរស័ព្ទ iPhone ត្រូវបានមនុស្សជាច្រើនពេញនិយមបំផុតក្នុងអត្រា ៣០ភាគរយ ខណ:ពេល iPhone 6s និង iPhone 5s រៀងគ្នារៀបនៅលំដាប់ទី២ និងទី៣ ក្នុងអត្រា ១៩ភាគរួ និង១៧ភាគរយ ។ បណ្តាម៉ូដែល iPhone នៅសល់ គ្រាន់តែដណ្តើមអត្រាតួលេខមួយប៉ុណ្ណោះ ក្នុងនោះ iPhone 6s Plus និង iPhone SE ទោះបីទើបបង្ហាញមុខ ប៉ុន្តែគ្រាន់តែដណ្តើមអត្រា ៨ភាគរយ និង២ភាគរយ ។
ដោយផ្អែកលើទិន្នន័យនេះ Localytics អះអាងថា មានត្រឹមតែប្រមាណជាង ១/៣នៃអ្នកប្រើប្រាស់ iPhone មានសក្តានុពលនឹង «ឡើងស៊េរី» iPhone 7 និង 7 Plus សំខាន់គឺអ្នកកំពុងប្រើប្រាស់ iPhone ចាស់ចាប់ពី iPhone 5 ចុះក្រោម ។ មូលហេតុគឺដោយសារឧបករណ៍ថ្មីបំផុតមិនមានបណ្តាការធ្វើឲ្យប្រសើរឡើងគួរឲ្យមានតម្លៃ បើប្រៀបធៀបជាមួយតម្រូវការរបស់ពួកគេ ។ ជំនួសទៅក្នុងនោះ ពួកគេនឹងរង់ចាំដល់ iPhone ឆ្នាំ២០១៧ ដែលមានទូរស័ព្ទទំនើបមួយប្តូរពីផលិតផលដើរដោយប្រព័ន្ធប្រតិបត្តិការ Android ។
ក៏ប៉ុន្តែ ក្រុមអ្នកវិភាគក៏មិនសង្ឃឹមថា ១/៣នៃចំនួនអ្នកប្រើប្រាស់ខាងលើនឹង Update iPhone 7 និង 7 Plus ភ្លាមៗ ពេលគូទូរស័ព្ទនេះចេញលក់ ។ អាចបំផុត ពួកគេនឹងរង់ចាំប៉ុន្មានខែ ដើម្បីវាយតម្លៃ មុនពេលសម្រេចចិត្ត Update ៕
ដោយ: តូច រំលឹក

RELATED ARTICLES