Sunday, September 8, 2024
Homeកីឡាអន្ដរជាតិកីឡា​ករ​ Messi នឹង​អ​វត្ត​មាន​ពី​ក្លឹប​ Barcelona នៅ​ចុង​សប្តាហ៍​នេះ​

កីឡា​ករ​ Messi នឹង​អ​វត្ត​មាន​ពី​ក្លឹប​ Barcelona នៅ​ចុង​សប្តាហ៍​នេះ​

ក្រោយពីវិលត្រឡប់មកពីបំពេញបេសកម្មជួយក្រុមជម្រើសជាតិ កីឡាករខ្សែប្រយុទ្ធ Messi បានមកដល់ទឹកដីអេស្ប៉ាញ វិញហើយ  ដើម្បីជួបជាមួយគ្រូពេទ្យរបស់ក្លឹប Barcelona ។ ក្រោយពិនិត្យរួចរាល់ក្រុមគ្រូពេទ្យបាននិយាយថា កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួចរូបនេះ មានបញ្ហារបួសស្រាលសាច់ដុំក្រលៀនឆ្វេង តែមិនប៉ះពាល់ធ្ងន់ធ្ងរទេ។ កីឡាករ Messi បានរងរបួសក្នុងអំឡុងពេលប្រកួតជាមួយក្រុមអ៊ុយរូហ្គាយ ខណៈក្រុមរបស់គេបានយកឈ្នះ ១-០។

barcelona-away-kit-1

ទោះជាយ៉ាងក្តី កីឡាករ Messi អាចនឹងខកខានការប្រកួតនៅចុងសប្តាហ៍នេះ ប៉ះជាមួយក្រុម Alaves និងខកខានប្រកួតសំខាន់ពានរង្វាន់យូហ្វាឆេមពានលីក វគ្គជម្រុះក្នុងពូលបើកឆាកដំបូង ។

ការប្រកួតយូហ្វាឆេមពានលីក បើកឆាកដំបូង ក្រុម Barcelona ត្រូវប្រកួតជាមួយក្រុម Celtic នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ គ្រូពេទ្យរបស់ក្លឹបបានប្រាប់ដល់កីឡាកររូបនេះ ឲ្យកាត់បន្ថយការហ្វឹកហាត់ពីរបីថ្ងៃ រហូតដល់របួសក្រលៀនរបស់គាត់បានជាសះស្បើយ។

ដោយ៖ ហេង ដេត

RELATED ARTICLES