Saturday, April 20, 2024
Homeព្រឹត្តិការណ៍សង្គមប៉ូលិសចាប់សកម្មជនCNRP ម្នាក់ ស្រែកដាក់មេក្រូប្រឆាំងការកាត់ក្ដីរបស់តុលាការ

ប៉ូលិសចាប់សកម្មជនCNRP ម្នាក់ ស្រែកដាក់មេក្រូប្រឆាំងការកាត់ក្ដីរបស់តុលាការ

ភ្នំពេញ៖ នៅមុននេះបន្ដិច កម្លាំងប៉ូលិសជាច្រើននាក់ បានចូលទៅចាប់សកម្មជនបក្សសង្រ្គោះជាតិម្នាក់ ដែលកំពុងឈរស្រែកដាក់មេក្រូប្រឆាំងទៅនឹងការជម្រះក្ដីក្ដាន់របស់លោក កឹម សុខា អនុប្រធានបក្សសង្រ្គោះជាតិ ក្រោយពីសមត្ថកិច្ចប្រាប់កុំឲ្យស្រែកដាក់មេក្រូហើយ នៅតែមិនព្រមស្ដាប់ ។

fgbdsfd
សកម្មភាពប្រទាញប្រទង់គ្នា មុខសាលាដំបូងក្រុង

ប្រភពព័ត៌មានពីភ្នាក់ងារនគរធំ ប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សកម្មជនបក្សសង្គ្រោះជាតិ ដែលសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះ លោកអ៊ុំ ដារ៉ា ភេទប្រុស អាយុជាង៣៥ឆ្នាំ ។

gffddfs

ក្រោយឃាត់ខ្លួន ត្រូវកម្លាំងសាលាខណ្ឌ និងកម្លាំងសម្ថតកិច្ចចាប់ខ្លួនដាក់រថយន្ត យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសួរនាំ ៕

ដោយ៖ យ៉ានុត

RELATED ARTICLES