ព័ត៌មានទាន់ហេតុការណ៍បំផុត
បង់ក្លាដែស៖ យ៉ាងហោច ណាស់មានមនុស្ស១០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ភ្លើង ឆេះមួយនៅប្រទេស បង់ក្លាដែស ដែលបង្កឡើងពី ការផ្ទុះឆ្នាំងដាំទឹកអគ្គិសនី ក្នុងរោងចក្រ វ៉ិចខ្ចប់ទំនិញ។
ប៉ូលិសបានឲ្យ ដឹងថាខណៈពេល មានការវាយប្រហារ ដោយអគ្គីភ័យ នេះមានកម្មករ ជាង១០០នាក់បាន និងកំពុងធ្វើការ នៅអគារ ជាន់ទី៤នៃរោងចក្រ ដែលរងគ្រោះ នេះដែលស្ថិត ក្នុងទីក្រុង Tongi ។ យ៉ាងហោចណាស់មាន មនុស្ស៣០នាក់ បានរងរបួសស្រប ពេលដែល អណ្តែតភ្លើងបានរាលដាល យ៉ាងលឿនតាម អគារនេះ។
ភ្លើងនៅតែ កំពុងឆេះរាលដាល ខ្លាំងហើយទីភ្នាក់ងារសេវា សង្គ្រោះបន្ទាន់បានលើក ឡើងថាចំនួនអ្នក ស្លាប់ទំនងជានឹងកើនឡើង។
អធិការប៉ូលិស ក្រុងលោក Sirajul Islam បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាយើងបាន ទទួលព័ត៌មាន ថាយ៉ាង ហោចណាស់ មានអ្នកស្លាប់ ចំនួន១០នាក់ ក្នុងហេតុការណ៍នេះ។ ប៉ុន្តែអត្រាអ្នក ស្លាប់នឹងកើនឡើងស្រប ពេលដែលអគ្គីភ័យ នៅតែ មិនទាន់ស្ថិត ក្រោមការគ្រប់ គ្រងរបស់ សមត្ថកិច្ចនៅ ឡើយទេ។
ឧប្បត្តិហេតុឆេះរោង ចក្រគឺជាករណី ធម្មតាហើយក្នុង ប្រទេសបង់ក្លាដែស ដែលលក្ខខណ្ឌសុវត្ថិភាព មានកម្រិត ខ្សោយជារឿយៗ។
គួររំលឹកផងដែរថា កាលពីឆ្នាំ ទៅបង់ក្លាដែសមាន ករណីឆេះរោង ចក្រប្លាស្ទិក មួយកន្លែងនៅរដ្ឋធានីដា កាដែលបាន សម្លាប់ កម្មករ១៣នាក់។ ចំណែកឆ្នាំ២០១២ ក៏មានករណី ឆេះរោងចក្រ នៅក្រៅក្រុង ដាកាផងដែរ ដែលផ្តាច់ជីវិត កម្មករ១១២នាក់។ មួយវិញទៀត ប្រទេសបង់ក្លាដែស បានទទួលរងនូវ សោកនាដកម្មកាន់ តែធ្ងន់ធ្ងរជាង នេះទៅទៀត កាលពីឆ្នាំ២០១៣ ស្របពេល ដែលអគារ រោងចក្រកាត់ដេរ Rana Plaza បានបាក់រលំ និងសម្លាប់កម្មករ ចំនួន១.១៣៥នាក់។