Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិបំផ្ទុះគ្រាប់បែក អត្តឃាតពីរ គ្រាប់នៅកណ្តាល រដ្ឋធានីបាដាដ ​ស្លាប់១២នាក់

បំផ្ទុះគ្រាប់បែក អត្តឃាតពីរ គ្រាប់នៅកណ្តាល រដ្ឋធានីបាដាដ ​ស្លាប់១២នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

អុីរ៉ាក់៖ ប្រភពពីមន្ទីរពេទ្យ និងប៉ូលិសឲ្យដឹង ថាមនុស្ស១២នាក់ ត្រូវបានសម្លាប់កាល ពីរាត្រីថ្ងៃសុក្រ ដោយការបំផ្ទុះ គ្រាប់បែកអត្តឃាត ចំនួនពីរគ្រាប់ របស់ពួកសកម្មប្រយុទ្ធរដ្ឋ អ៊ីស្លាមនៅផ្សារ លក់ទំនិញមួយ កន្លែងនៃភាគខាង ជើងក្រុងបាដាដ។

ប្រភពបានឲ្យដឹងទៀត ថាមនុស្សជាង៤០នាក់ បានរងរបួសក្នុង ការវាយប្រហារនៅផ្សារ Nakheel ដែល ស្ថិតលើផ្លូវមួយ កាត់តាមក្រសួង ប្រេងរបស់អ៊ីរ៉ាក់។ គ្រាប់បែកទី១បាន ផ្ទុះឡើងនៅច្រក ចូលផ្សារនេះ ហើយមួយគ្រាប់ ទៀតបំផ្ទុះនៅ ចំណតរថយន្ត។

ទីភ្នាក់ងារ ព័ត៌មាន Amaq ដែលគាំទ្ររដ្ឋអ៊ីស្លាម បានផ្សាយនៅ ក្នុងសេចក្តីថ្លែង ការណ៍តាមអ៊ីនធើរណេត មួយថា ជនអត្តឃាតបំផ្ទុះគ្រាប់បែក ពីរគ្រាប់ មួយគ្រាប់គឺ ជននោះបាន ពាក់និងជាប់និងអាវ ហើយមួយគ្រាប់ ទៀតដាក់ក្នុងរថយន្តមួយ គ្រឿង ដែលការវាយប្រហារ នេះក្នុងគោល បំណងកំទេច នូវកន្លែងដែល មានការប្រមូលផ្តុំឬ ជួបជុំរបស់អ្នកកាន់ និកាយស៊ីអ៊ីត ដែលស្ថិតនៅលើបណ្តោយ ផ្លូវប៉ាឡេស្ទីន។

ការវាយប្រហារ ប្រឆាំងនិងរដ្ឋអ៊ីស្លាម ដែលបានដណ្តើម យកដែនដីចំនួន បីកន្លែងរបស់អ៊ីរ៉ាក់ កាលពីឆ្នាំ២០១៤ បានបង្កឲ្យកើត មាន ជម្លោះរវាង អ្នកកាន់និកាយ ផ្សេងៗក្នុងប្រទេសអ៊ីរ៉ាក់ កាន់តែខ្លាំងឡើង ដែលភាគច្រើន គឺជាសង្គ្រាមរវាង អ្នកកាន់និកាយ ស៊ីអ៊ីតនិងនិកាយសាន់នី។

ពួក សកម្មប្រយុទ្ធបាន បាត់បង់ដែនដី ជាច្រើនកន្លែង ទៅលើកម្លាំង រដ្ឋាភិបាលដែល មានសហរដ្ឋអាមេរិក នៅពីក្រោយ ខ្នងនិងកងជីវពល ស៊ីអ៊ីតដែលមានអ៊ីរ៉ង់ នៅពីក្រោយកាល ពីឆ្នាំទៅ ហើយអ៊ីរ៉ាក់ កំពុងបង្កើនការ ប្រយុទ្ធនៅខែ ក្រោយនេះ ដើម្បី ដណ្តើមយកក្រុងមូស៊ុលដែល ស្ថិតនៅ ភាគខាងជើងប្រទេស របស់ខ្លួនមក ត្រួតត្រាវិញ។

 

 

RELATED ARTICLES