Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិលោក Kerry ផ្ញើនំភីហ្សាសុំទោស ប្រមុខការ ទូត​រុស្ស៊ី​

លោក Kerry ផ្ញើនំភីហ្សាសុំទោស ប្រមុខការ ទូត​រុស្ស៊ី​

ព័ត៌មានទាន់ហេតុការណ៍បំផុត

អាមេរិក៖ កិច្ចពិភាក្សា រវាងរុស្ស៊ីនិង សហរដ្ឋអាមេរិក ដែលបានធ្វើឡើង អស់រយៈពេលជាង១៣ ម៉ោងទើបអាច ដោះស្រាយនូវបញ្ហាចោទនៃជំនួប នៅក្រុងមូស្គូកាល ពីថ្ងៃ១៥កក្កដា កន្លងមកនេះបាន។

តាមរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន TASS ឲ្យដឹងថាអ្នកនាំពាក្យ ផ្លូវការរបស់ក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសរសេរ នៅលើទំព័របណ្តាញ សង្គមហ្វេសប៊ុក របស់លោកស្រីថា នំភីហ្សាដែល លោករដ្ឋមន្ត្រី ការបរទេស រុស្ស៊ីបង្ហាញឲ្យក្រុមអ្នក កាសែត បានឃើញនេះ ស្របពេលការ បញ្ចប់កិច្ចពិភាក្សា នៅប្រទេសស៊ីរីគឺ ជាកាដូដែលគណៈ ប្រតិភូ សហរដ្ឋអាមេរិកជូនដល់រូបលោកជា ការសុំអធ្យា ស្រ័យចំពោះការជំរុញ ឲ្យមានការ អូសបន្លាយពេលយូរអង្វែង ក្នុងការចរចា ។

ករណីនេះ ផងដែរមានសេចក្តី រាយការណ៍កាល ពីមុននេះបង្ហាញ ថាលោករដ្ឋមន្ត្រីការបរទេស រុស្ស៊ី Lavrov បាននាំ យកនំភីហ្សាមួយចំនួន ជូនដល់ក្រុម អ្នកសារព័ត៌មាន ហើយក្នុងជំនួប ជាមួយអ្នក កាសែតគ្រានោះ ក៏មានការទះដៃ សាទរផងដែរ។

នៅក្នុង បទសម្ភាសន៍មួយ អ្នកកាសែតម្នាក់ បានចោទសួរប្រមុខ ការទូតរូបនេះដោយ កប្លែងថាចុះ ឯណាទៅស្រាវ៉ដកា? ក្រោយមក លោករដ្ឋមន្ត្រីបាន ចេញ មកជាថ្មីម្តង ទៀតនិងបង្ហាញ ជូនដល់អ្នកសារ ព័ត៌មានជា ច្រើនជាមួយ និងស្រាវ៉ដកាពីរដប។

លោករដ្ឋមន្ត្រីការ បរទេសរុស្ស៊ី បានថ្លែងថានំភីហ្សា គឺយកមកពីគណៈប្រតិភូ សហរដ្ឋអាមេរិក ចំណែកស្រាវ៉ដ កាយកពីប្រតិ ភូរុស្ស៊ី។ លោកស្រី Zakharova បានសរសេរ នៅលើហ្វេសប៊ុក របស់លោក ស្រីថាលោក Kerry រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកបានផ្ញើនំភីហ្សា ជូនដល់លោក Lavrov ដើម្បីជាការ សុំទោសចំពោះ ការអូសបន្លាយ ពេលចរចា រហូតដល់ទៅ ៩ម៉ោង ដោយសារនីតិវិធីការសម្រប សម្រួលរបស់គណៈ ប្រតិភូសហរដ្ឋអាមេរិក ក្នុងការចរចាជាមួយ និងរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន។

 

RELATED ARTICLES