Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិតើកៅអី ប្រធានUN ​អាណត្តិក្រោយ ​បានទៅលើអ្នកណា?

តើកៅអី ប្រធានUN ​អាណត្តិក្រោយ ​បានទៅលើអ្នកណា?

ព័ត៌មានទាន់ហេតុការណ៍បំផុត

UN៖ អ្នកការទូត មួយរូបបានបង្ហើប កាលពីថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្ត្រី ព័រទុយហ្គាល់ លោក Antonio Guterres បានរក្សានូវតំណែង របស់លោកជា ជម្រើសទី១ដោយ ទទួលបាន សំឡេងឆ្នោតលើស លោក បាន គីមូន ធ្វើជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ សម្រាប់ អាណត្តិក្រោយ ។

អ្នកការទូតម្នាក់ ដែលថ្លែងដោយសុំមិន បញ្ចេញឈ្មោះ ដោយសារតែការ បោះឆ្នោតនេះត្រូវបានគេ រក្សាការសម្ងាត់ ឲ្យដឹងថារដ្ឋមន្ត្រីការបរទេស ស្លូវ៉ាគីលោក Miroslav Lajcak នៅតែស្ថិតក្នុង តំណែងលេខរៀងទី២ ដដែលដែលតាមពី ក្រោយដោយលោក Vuk Jeremic ដែលជា អតីតរដ្ឋមន្ត្រីការបរទេសស៊ែកប៊ី។

ប្រភព បានបន្តទៀតថា អតីតរដ្ឋមន្ត្រីការបរទេស ម៉ាសេដូនៀលោក Srgjan Kerim បានឡើងពីលេខ៦មក លេខរៀងទី៤ និងតាមពី ក្រោយដោយ លោក Irina Bokova របស់ប៊ុលហ្គារីដែល ជាប្រធានអង្គការ យូនីស្កូ។

តាមទម្លាប់ តំណែងអគ្គលេខាធិការអង្គ ការសហប្រជាជាតិគឺវិល ជុំក្នុងចំណោមតំបន់នានា ដូចជាតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងអឺរ៉ុប។

ចំណែកប្រជាជាតិ អឺរ៉ុបខាងកើតរួមមានរុស្ស៊ី បានចោទថាពួកគេមិន ដែលបានធ្វើជា អគ្គលេខាធិការ អង្គការនេះឡើយហេតុដូច្នេះតំណែង នេះគួរតែប្រគល់ មកខ្លួនជាអ្នក គ្រប់គ្រង។

មួយវិញទៀតកៅ អីនេះក៏មិន ដែលមានស្រ្តីជាអ្នកដឹក នាំឡើយហើយ បណ្តាប្រទេសចំនួន៥០កំពុងឃោសនា ជ្រើសរើសស្រី្ត ធ្វើជាប្រធានយូអិន លើកដំបូង ក្នុងប្រវត្តិសាស្ត្រ ផងដែរ។

គួរបញ្ជាក់ថាតា មលក្ខខណ្ឌតំណែង អគ្គលេខាធិការអង្គ ការសហប្រជាជាតិ ត្រូវបានជ្រើសរើសដោយ សភាអង្គការនេះ ដែលមានសមាជិក១៩៣ ផ្អែកតាមការ ឧទ្ទេសនាមរបស់ សមាជិក១៥ប្រទេស នៃក្រុមប្រឹក្សាសន្តិសុខ។ នៅក្នុងការអនុវត្តបែបនេះ គឺមានន័យថាសមាជិកអចិន្ត្រៃយ៍៥ ប្រទេសរបស់ក្រុម ប្រឹក្សានេះរួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស និងបារាំង មានអំណាចវេតូលើបេក្ខជន ចូលរួមប្រកួត ប្រជែងយកកៅអីនេះ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES