ព័ត៌មានពីតំបន់មជ្ឈិមបូព៌ា
ប៉ាឡេស្ទីន៖ ប្រធានាធិបតីប៉ាឡេ ស្ទីនលោក Mahmoud Abbas បានថ្លែង កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនៅ ឃ្លាតឆ្ងាយពីអន្តរជាតិដោយ សារតែខ្លួនមិនចង់បង្កើត ឲ្យមានដំណើរ ការវិវឌ្ឍឆ្ពោះទៅមុខ នៃការស្វែងរកសន្តិភាព។
លោកបានធ្វើការកត់ សម្គាល់ករណីនេះ នៅក្នុងការថ្លែង ការណ៍តាម កញ្ចក់ទូរទស្សន៍ មួយដែល គូសបញ្ជាក់ ក្នុងឱកាសនៃការប្រារព្ធពិធីសាសនា ប្រចាំឆ្នាំនៅទូទាំងពិភព លោករបស់ជនមូស្លីម ដែលគេឲ្យឈ្មោះ ថាបុណ្យ Eid al-Adha ។
លោក អាប់បាស បានរិះគន់អ៊ីស្រាអែល ចំពោះការពង្រីក ការតាំងទីលំនៅ ការរំលោភបំពាន ក្នុងពិធីបុណ្យសាសនា របស់ជនជាតិប៉ាឡេស្ទីននិងការ ប្រព្រឹត្តអំពើឃាតកម្មជាដើម។ លោកបានបន្តថា ការបង្ហាញឲ្យ ឃើញពីសន្តិភាពនៅលើ ដែនដីនិងឥរិយាបថរបស់ប៉ាឡេស្ទីន ត្រូវបានគេទទួល យកឬសាទរយ៉ាង ទូលំទូលាយដោយ សហគមន៍អន្តរជាតិ។
លោក អាប់បាស ថ្លែងថាលោកបាន យល់ព្រមជួបប្រជុំ ជាមួយនិងនាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក Benjamin Netanyahu ដើម្បីដឹកនាំពិភាក្សា ក្នុងរដ្ឋធានីមូស្គូនៅ ពេលខាងមុខតាមការ អញ្ចើញផ្លូវការមួយ ពីសំណាក់លោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ា ឌីមៀពូទីន ដើម្បីជំរុញនូវ ដណើរឆ្ពោះ ទៅមុខនៃការស្វែង រកសន្តិភាពមួយ។
មេដឹកនាំប៉ាឡេស្ទីន រូបនេះ ថែមទាំងបាន ឲ្យដឹងទៀតថារដ្ឋាភិបាល របស់លោកគាំទ្រ នូវគំនិតផ្តួចផ្តើមប្រារព្ធសន្និសិទ មួយស្តីពីសន្តិភាពអន្តរជាតិ របស់បារាំង ដើម្បីពិភាក្សា រឿងក្តីរបស់ ប៉ាឡេស្ទីននិងការធ្វើ ឲ្យរដ្ឋរបស់យើងមាន ភាពជាក់លាក់ និងបានកំណត់កាលវិភាគ ច្បាស់លាស់។
ការចរចាសន្តិភាព ដោយផ្ទាល់កាលពី គ្រាមុនរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានប្រេះស្រាំកាល ពីខែមេសាឆ្នាំ២០១៤ បន្ទាប់កិច្ចពិភាក្សានេះ បានបន្តធ្វើឡើងអស់ រយៈកាល៩ខែ។ តាមរយៈការជួយ ឧបត្ថម្ភគាំទ្រដោយ សហរដ្ឋអាមេរិក កិច្ចចរចានោះមិន បានជោគជ័យដោយសារតែការខ្វែងគំនិតគ្នាកាន់ តែខ្លាំងនៅលើបញ្ហានៃការ តាំងទីលំនៅ ព្រំដែននិង សន្តិសុខជាដើម។
ទោះជាយ៉ាងណាលោក អាប់បាស ក៏បានសង្កត់ ធ្ងន់នៅក្នុងសេចក្តី ថ្លែងការណ៍នោះ ផងដែរថាថ្វីបើ តុលាការជាន់ខ្ពស់ ប៉ាឡេស្ទីនបាន ចេញ សេចក្តីសម្រេច ពន្យាពេលចំពោះ ការប្រារព្ធការបោះ ថ្នាក់ក្រុងក្នុងទឹក ដីប៉ាឡេស្ទីនក្តី ក៏យើងបានកំណត់ការអនុវត្តស្របតាមដំណើរ ការនៃលទ្ធិប្រជាធិ បតីនៅគ្រប់កម្រិតឬ គ្រប់នីតិវិធីផងដែរ។