Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង ជួប​​គ្រោះទឹក ជំនន់​​ខូចខាតអគារ ​លំនៅឋានរាប់ម៉ឺនខ្នង

កូរ៉េខាងជើង ជួប​​គ្រោះទឹក ជំនន់​​ខូចខាតអគារ ​លំនៅឋានរាប់ម៉ឺនខ្នង

ព័ត៌មានពីឧបទ្វីបកូរ៉េ

កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌ មានរដ្ឋឲ្យដឹងកាល ពីថ្ងៃអាទិត្យថាគ្រោះទឹក ជំនន់បានបំផ្លិច បំផ្លាញអគាររាប់ ម៉ឺនខ្នងនៅតំបន់ ភាគឦសាន ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានភ្លៀង ធ្លាក់យ៉ាងខ្លាំង បំផុតមិនធ្លាប់មាន ក្នុងអំឡុងពេល ប៉ុន្មានទសវត្សរ៍នេះ ដែលជំរុញឲ្យទាហាននិងជន ស៊ីវិលគ្រប់រូបចូល រួមជួយដល់ជន រងគ្រោះ។

តាមរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌ មានផ្លូវការ KCNA បានបង្ហាញថាពុំ មានអ្នក ស្លាប់ឬតួលេខជាក់ លាក់ណាមួយ ចំពោះការខូចខាតនោះឡើយ។

ចំណែករបាយ ការណ៍របស់ អង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន ដែលស្រង់ចេញពីទិន្នន័យរដ្ឋាភិបាលក្រុង ព្យុងយ៉ាងឲ្យដឹងថាមានមនុស្ស៦០នាក់ បានស្លាប់បាត់បង់ជីវិត និង៤៤.០០០នាក់ផ្សេងទៀត គ្មានទីជម្រកនៅ តាមបណ្តោយ ទន្លេ Tumen ដែលជាផ្នែកមួយមាន ព្រំដែនជាប់និង ប្រទេសចិននិងរុស្ស៊ី។

រីឯរបាយការណ៍កាល ពីថ្ងៃអាទិត្យដែលគេ បានយោងតាមប្រធាន គណៈកម្មការកណ្តាល នៃគណបក្សពលករ កូរ៉េខាងជើងឲ្យដឹងថា មានលំនៅឋាននិង អគាររបស់រដ្ឋរាប់ម៉ឺនខ្នង បានបាក់រលំហើយ ផ្លូវដែក ផ្លូវថ្នល់ បណ្តាញផ្គត់ផ្គង់ថាមពល រោងចក្រនិងកសិដ្ឋាននានាត្រូវបាន បំផ្លិចបំផ្លាញ ចោល។ ជាងនេះទៅទៀតប្រជាជនក្នុងខេត្ត North Hamgyong បាននិងកំពុងរង ទុកលំបាកវេទនាយ៉ាងខ្លាំងទៀត ផង។

គួររំលឹកផង ដែរថាកាល ពីរដូវក្តៅឆ្នាំ២០១២ កូរ៉េខាងជើងធ្លាប់ ជួបគ្រោះធម្មជាតិ ភ្លៀងលាយព្យុះដ៏ធំ មហិមាដែល បណ្តាលឲ្យមនុស្សចំនួន១៦៩នាក់ ស្លាប់បាត់បង់ជីវិត។ ខណៈនៅចន្លោះឆ្នាំ ១៩៩៤ដល់១៩៩៨ កូរ៉េខាងជើងជួប គ្រោះទឹកជំនន់និង រាំងស្ងួតដែលធ្វើឲ្យប្រជាជនអត់បាយស្លាប់រាប់ពាន់នាក់ ស្របពេលដែលការគ្រប់គ្រងស្ថាន ការណ៍សេដ្ឋកិច្ចមិន ល្អបូករួមនិងបាត់បង់ការគាំទ្ររបស់សូវៀតដែល ធ្វើឲ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរឡើង។

 

 

 

 

 

 

 

RELATED ARTICLES