Friday, March 29, 2024
Homeព័ត៌មានជាតិលោក​​សម រង្ស៊ី បួង​​សួង​​សុំ​​សន្តិ​​ភាព លោក​​កឹម សុខា ព្រ​មាន​​ធ្វើ​​មហា​បាតុ​កម្ម

លោក​​សម រង្ស៊ី បួង​​សួង​​សុំ​​សន្តិ​​ភាព លោក​​កឹម សុខា ព្រ​មាន​​ធ្វើ​​មហា​បាតុ​កម្ម

ភ្នំពេញ ៖ សកម្មភាពនយោបាយរបស់ ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើឱ្យមជ្ឈដ្ឋានតាមដានសង្គម និងនយោ- បាយមានការចាប់អារម្មណ៍ ដោយក្នុងនោះ លោក សម រង្ស៊ី ជាប្រធានដែលកំពុងស្ថិតនៅក្រៅ ប្រទេស បានធ្វើពិធីបួងសួងសុំសន្តិភាពជូនដល់ ប្រទេសកម្ពុជា។ រីឯលោកកឹម សុខា ជាអនុប្រធានដែលស្ថិតនៅក្នុងប្រទេស បានព្រមាន ធ្វើមហាបាតុកម្មការពារអភ័យឯកសិទ្ធិសភា របស់លោក បន្ទាប់ពីតុលាការប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ៥ខែ និងពិន័យ ជាប្រាក់៨០ម៉ឺនរៀល ពីបទ “បដិសេធក្នុងការ ចូលខ្លួន”។

sam-resey1

ជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ កាលពី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពីបាន ចូលរួមជាអធិបតីភាពជាមួយលោកកឹម សុខា ក្នុងពិធីជួបសំណេះសំណាលជាមួយយុវជនខេត្ត កណ្តាលរបស់គណបក្សសង្គ្រោះជាតិ តាមរយៈ វីដេអូ ជៀថថរេរនេចេ រួចហើយ លោកសម រង្ស៊ី ដែលស្ថិតនៅក្រៅប្រទេស បានចូលរួមធ្វើពិធី បួងសួងសុំសន្តិភាពជូនប្រទេសកម្ពុជា និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅវត្ត ធម្មរង្សី ជាយទីក្រុងប៉ារីស ប្រទេសបារាំង។

លោកសម រង្ស៊ី បានបញ្ជាក់នៅក្នុងពិធី បួងសួងនៅប្រទេសបារាំងនោះថា “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក យាយដែលបានផ្តួចផ្តើមគំនិតរៀបចំធ្វើពិធីបួងសួង ដើម្បីសុខសន្តិភាពជូនដល់ប្រទេសកម្ពុជា និងប្រជាជាតិខ្មែរ។ សុំឧទ្ទិសបុណ្យកុសលដែល បានកសាងចេញពីពិធីនេះ សូមឧទ្ទិសបុណ្យ កុសលនេះដល់ដួងវិញ្ញាណកន្ធ លោកបណ្ឌិត កែម ឡី ដួងវិញាណក្ខន្ធអ្នកស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិតចំពោះជាតិ មាតុភូមិ ហើយ សូមឧទ្ទិសបុណ្យកុសលនេះជូនទៅដល់លោក កឹម សុខា និងសហការី អ្នកដឹកនាំគណបក្ស សង្គ្រោះជាតិ អ្នកតស៊ូក្នុងគណបក្សសង្គ្រោះជាតិ អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ អ្នកស្រលាញ់ យុត្តិធម៌ទាំងអស់នៅលើទឹកដីប្រទេសកម្ពុជា សុំឱ្យបងប្អូនរស់នៅប្រទេសកម្ពុជា រួចផុតពី ទុក្ខលំបាក រួចផុតពីការធ្វើទុក្ខបុកម្នេញ ការ ចាប់ដាក់គុក ការសម្លុត គំរាមកំហែង សូមឱ្យ ខ្មែរទាំងអស់ ឈប់ចងកម្មពៀរវេរា សូមឱ្យខ្មែរ ចេះស្រុះស្រួលគ្នា ស្រលាញ់ជាតិ រួបរួមគ្នាដើម្បី ធ្វើឱ្យជាតិយើង ស្ថិតនៅស្ថិតស្ថេរគង់វង្សជាអមតៈ ដើម្បីឱ្យប្រទេសកម្ពុជា មាតុភូមិរបស់យើងមាន ភាពរុងរឿងតរៀងទៅចាប់ពីពេលនេះតទៅ”។

លោកសម រង្ស៊ី  បានមានប្រសាសន៍នៅ ពេលនោះទៀតថា “ខ្ញុំព្រឹកមិញបានជួបតំណាង យុវជនមកពីខត្តកណ្តាល។ គ្រាន់តែខេត្តកណ្តាល មួយ យុវជនប្រមាណ៣០០-៤០០នាក់ ជាតំ-ណាង មកជួបជុំគ្នានៅទីស្នាក់ការធំគណបក្ស សង្គ្រោះជាតិ គឺលោកកឹម សុខា ក៏បានជួប ផ្ទាល់ សំណេះសំណាល លើកទឹកចិត្តយុវជន ណែនាំយុវជន ហើយយុវជនអបអរសាទរ ជា តេស្តសាកល្បងមួយថា ឥឡូវយើងរៀបចំធ្វើ បាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស តើយុវជន ក្មួយៗស្ម័គ្រចិត្តទេ? ទាំងអស់គ្នាថា ស្ម័គ្រចិត្ត យើងត្រៀមចូលរួមមហាបាតុកម្ម។ ហើយដូច កាលសម័យខ្មែរក្រហម គ្នាខ្មែរតិចណាស់ តែ បើកន្លែងណាងើប គេយកកម្លាំងគេមកកម្ចាត់ អ្នកណាដែលហ៊ានងើប តែបើយើងហ៊ានងើប ទាំងអស់គ្នា ងើបគ្រប់ខត្ត បាតុកម្មរបស់សាលាឃុំ បាតុកម្មគ្រប់សាលាស្រុក បាតុកម្មគ្រប់សាលា ខេត្ត បាតុកម្មរាជធានីភ្នំពេញ ទន្ទឹមគ្នា តើពួក ហ្នឹងមានកម្លាំងណាទៅបង្ក្រាបប្រជារាស្ត្រ បើ ប្រជារាស្ត្រងើបទូទាំងប្រទេសដោយសន្តិវិធី? យើងត្រូវតែរៀបចំគម្រោងហ្នឹងឱ្យបានក្នុងពេល ឆាប់ៗខាងមុខនេះ។ ឥឡូវនេះឃើញថា វាហួស កម្រិត កាលមុនសភាពការណ៍តានតឹង សម្លុត ធ្វើបាបយើង វាមិនទាន់ដល់កម្រិតមួយ គឺដាច់- ខាតត្រូវតែមានការប្រែប្រួល វាមិនអាចនៅ អ៊ីចឹងទៀតទេ ដែលដល់កម្រិតមួយទាំងខ្មែរ និងអន្តរជាតិ មិនអាចអត់ទ្រាំបានទេ ហើយ នៅសល់តែជាង១ខែទៀត គឺខួបទី២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាឱកាសល្អណាស់ បើយើងធ្វើអីមួយ បង្កើតព្រឹត្តិការណ៍អីមួយ គឺក្នុងពេលដែលគេរំលឹកកិច្ចព្រមព្រៀងទីក្រុង ប៉ារីស…”។

ដោយឡែក លោកកឹម សុខា  ទាក់ទង នឹងការប្រកាសព្រមានធ្វើមហាបាតុកម្មដោយ សន្តិវិធីដូចលោកសម រង្ស៊ី បានលើកឡើងលោក បានបញ្ជាក់សង្កត់ធ្ងន់នៅក្នុងវេទិកាជួបសំណេះសំណាលយុវជនគណបក្សសង្គ្រោះជាតិ នៅ ទីស្នាក់ការកណ្តាលគណបក្សនាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នោះ លោកបានប្រកាស យ៉ាងម៉ឺងម៉ាត់ថា បើគ្មានដំណោះស្រាយនយោបាយណាមួយទេ គណបក្សសង្គ្រោះជាតិនឹង ប្រើសិទ្ធិដឹកនាំធ្វើមហាបាតុកម្មទូទាំងប្រទេស។

លោកកឹម សុខា បានថ្លែងនៅពេលនោះថា “ខ្ញុំបានសម្រេចចិត្តស្រេចហើយ សូមជម្រាបជូន ក្មួយ យុវជន យុវនារី ខ្ញុំធ្វើពលិកម្មគ្រប់បែប យ៉ាង ខ្ញុំធ្វើពលិកម្មដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ ខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ គ្មាន ជម្រើសអាចទៅសុំអង្វរករឱ្យពួកផ្តាច់ការប្រគល់ សិទ្ធិសេរីភាពឱ្យយើងទេ គ្មានជម្រើសដើម្បីសុំ ឱ្យគេជួយកសាងលទ្ធិប្រជាធិបតេយ្យទេ យើង រង់ចាំរាប់ឆ្នាំមកហើយ។ យើត្រូវកសាងលទ្ធិ- ប្រជាធិបតេយ្យដោយខ្លួនយើង។ យើងត្រូវ ការពារសិទ្ធិយើងដោយខ្លួនយើងទាំងអស់គ្នា។ ខ្ញុំតែងស្រមៃឃើញថា ខ្មែរយើងគួរតែចេះរួប រួមជាមួយគ្នា ខ្មែរយើងគួរតែចេះជជែកគ្នា ខ្មែរ យើងគួរតែជួបជុំគ្នា ដើម្បីដោះស្រាយបញ្ហា អនាគតជាមួយគ្នា ប៉ុន្តែអ្នកដែលមានប្រៀប ខាងអំណាច គេមិនព្រមជជែកគ្នាទេ។ ខ្ញុំនៅ ទីនេះជិត៤ខែហើយ ដើម្បីរង់ចាំការជជែកគ្នា ដោះស្រាយបញ្ហាជាតិជាមួយគ្នា ខ្ញុំបានផ្ញើសារ ជូនបងប្អូន ជនរួមជាតិថា មិនឈ្លោះមិនឆ្លើយ មិនឆ្លង ដោយសារខ្ញុំចង់បានដំណោះស្រាយ នយោបាយមួយ ដោយសន្តិវិធី រវាងខ្មែរនិងខ្មែរ ដើម្បីខ្មែររស់សុខដុមរមនាទាំងអស់គ្នា”។

លោកកឹម សុខា មានប្រសាសន៍បន្តថា “ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏ប្រាប់ទៅសហគមន៍ អន្តរជាតិដែរ ជាពិសេសអង្គការសហប្រជាជាតិ ថាឥឡូវនេះ ប្រជាពលរដ្ឋខ្មែរក៏ដឹង ពិភពលោក ក៏ដឹងហើយថា តុលាការស្រុកខ្មែរ មិនអាចរក យុត្តិធម៌ឱ្យប្រជាពលរដ្ឋខ្មែរបានទេ ហ៊ានបំពាន ច្បាប់។ ដូច្នេះហើយតើសហគមន៍អន្តរជាតិ តើ អង្គការសហប្រជាជាតិ មានយន្តការអីជួយរក យុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរ? ដល់ពេលហើយ បងប្អូន! ការឈឺចាប់មិនអាចទុករហូតដល់យូរ ពេកទេ យើងត្រូវរកប្រព័ន្ធមួយដើម្បីដោះ ស្រាយបញ្ហាហើយ រកយុត្តិធម៌ហើយ យើងមិន អាចដេកឱ្យគេចងដៃចងជើង ខ្ទប់ច្រមុះឱ្យយើង ស្លាប់ទេ”។

លោកកឹម សុខា មានប្រសាសន៍បន្តទៀត ថា “បងប្អូនជនរួមជាតិ យុវជន យុវនារីជាទី សង្ឃឹម ខ្ញុំជាមួយថ្នាក់ដឹកនាំសង្គ្រោះជាតិទាំង អស់ មានលោកប្រធានសម រង្ស៊ី ដែលជាដៃគូ ស្លាប់រស់ជាមួយខ្ញុំ ក្នុងការសង្គ្រោះជាតិនេះ បាន ប្តេជ្ញាចិត្តជាស្រេចហើយថា បើសិនណាជាប្រព័ន្ធ តុលាការនេះ នៅតែផ្តល់ភាពអយុត្តិធម៌ដល់ យើងទាំងអស់គ្នា ដល់សកម្មជនដីធ្លី ដល់អ្នក- ការពារសិទ្ធិមនុស្ស ដល់អ្នកការពារបរិស្ថាន ដល់ បក្សប្រឆាំង ដល់មេដឹកនាំដែលត្រូវប្រកួតដើម្បី ឱ្យមានការផ្លាស់ប្តូរនេះ យើងនឹងពិចារណាប្រើ ប្រាស់សិទ្ធិយើង ដើម្បីធ្វើមហាបាតុកម្មនៅ ទូទាំងប្រទេស និងរាជធានីភ្នំពេញនេះ។ យើង អត់មានជម្រើសអីទៀតទេ ជម្រើសទី១ របស់ យើង  ហើយយើងនៅតែរង់ចាំតទៅទៀត អត់ អស់សង្ឃឹមទេ គឺការជួបគ្នា ដោះស្រាយបញ្ហា ជាមួយគ្នារវាងខ្មែរនិងខ្មែរ តែបើគ្មានទេ យើង មានជម្រើសដូចខ្ញុំបានជម្រាបជូនខាងដើម អម្បាញ់មិញអ៊ីចឹង ទាំងសហគមន៍ជាតិ និង អន្តរជាតិ”។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការព្រមាន ធ្វើបាតុកម្មរបស់បក្សប្រឆាំង អ្នកនាំពាក្យរដ្ឋាភិបាលលោកផៃ ស៊ីផាន បានចាត់ទុកថា ជាច លនាបះបោរមួយ ដែលច្បាប់រដ្ឋមិនអនុញ្ញាត ជាដាច់ខាត។

លោកផៃ ស៊ីផាន បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកនៅថ្ងៃដដែលនោះថា “គោរពជម្រាបជូនបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ចម្លើយរបស់ខ្ញុំ តបនឹងការព្រមាន របស់លោកកឹម សុខា នឹងរៀបចំដឹកនាំមហា-បាតុកម្មប្រឆាំងនឹងចំណាត់ការរបស់តុលាការ ក្រុងភ្នំពេញ។ នេះគឺជាជម្រើស ដ៏មហាគ្រោះ- ថ្នាក់បំផុតរបស់កឹម សុខា ចំពោះកម្ពុជាបច្ចុប្បន្ន ក៏ដូចជាការប្រឆាំងផ្ទាល់ចំពោះផលប្រយោជន៍ របស់មហាជនទូទៅដែលទទួលបានផលប្រយោជន៍ ពីសន្តិភាព និងស្ថិរភាព។ បំណងដ៏អាក្រក់នេះ គឺមិនត្រឹមតែប្រឆាំងនឹងកិច្ចការរបស់តុលាការ នោះទេ គឺការបង្ហាញយ៉ាងជាក់ច្បាស់នូវការ ប្រមាថប្រឆាំងនឹងនីត្យានុកូលភាពក៏ដូចជាប្រ ក្រតីភាពនៃដំណើរការរបស់ស្ថាប័នរដ្ឋ។ រាជ- រដ្ឋាភិបាលស្របច្បាប់នៃអាណត្តិរបស់ខ្លួន ទទួល បានអំណាចប្រតិបត្តិ និងសុពលភាពក្នុងការ ប្រឆាំងឬបង្ក្រាបបំបាត់ចលនាក្រៅច្បាប់ដែលរៀបចំនិងដឹកនាំដោយលោកកឹម សុខា នេះ បើទោះបីស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ ចលនា មហាជនក្រៅច្បាប់ដែលត្រៀមរៀបចំដឹកនាំ ដោយកឹម សុខានេះ គឺមិនស្ថិតនៅក្នុងបរិបថ សេរីភាពបញ្ចោញយោបល់នោះទេ ក៏ប៉ុន្តែវាជា ចលនាបះបោរនៃឧទ្ទាមកម្មមួយដែលច្បាប់រដ្ឋមិនអនុញ្ញាតជាដាច់ខាត។ លោកកឹម សុខា នឹង ត្រូវបង់តម្លៃខ្ពស់បំផុតនោះ បើចលនាក្រៅច្បាប់ នេះនឹងប្រព្រឹត្តពិតប្រាកដមែននោះ។ ជម្រើស នៃកិច្ចការពារនីតិរដ្ឋ គឺជាផលប្រយោជន៍ដ៏ ឧត្តុង្គឧត្តមនៃមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស”។

ជាមួយគ្នានោះដែរ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បាន ចាត់ទុកថា ការព្រមានធ្វើបាតុកម្មរបស់លោក កឹម សុខា គឺជាគំនិតបុគ្គល និងលួងចិត្តខ្លួនឯង មុនថ្ងៃបញ្ចប់ជីវិតនយោបាយប៉ុណ្ណោះ ឯជាក់- ស្តែងមិនអាចទៅរួចឡើយ។

លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកនៅថ្ងៃដដែលនោះថា “លោករស់ សារ៉ុម ៖ ការព្រមានធ្វើមហាបាតុកម្ម របស់លោកកឹម សុខា គឺជាគំនិតបុគ្គល និងជា រឿងទៅមិនរួច ហើយជាការលួងចិត្តខ្លួនឯង មុនថ្ងៃបញ្ចប់ជីវិតនយោបាយតែប៉ុណ្ណោះ ព្រោះ សកម្មជន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិចង់ ឃើញសង្គម មានការផ្លាស់ប្តូរ ប៉ុន្តែមេដឹកនាំ គណបក្សរូបនេះ និងបក្ខពួកមួយក្តាប់តូចចង់ ផ្លាស់ប្តូរជីវភាពផ្ទាល់ខ្លួនទៅវិញ។

ការពិចារណា សម្រេចចិត្តរបស់គណបក្ស ដកលោកកឹម សុខា ពីអនុប្រធានគណបក្ស សង្គ្រោះជាតិ ទៅធ្វើជាប្រធានកិត្តិយសគណបក្ស (បញ្ឈរជើង) ហើយជំនួសមកវិញដោយ ឯកឧត្តម គង់ គាំ ជាអនុប្រធានគណបក្ស សង្គ្រោះជាតិ គឺរឿងអាទិភាព ដើម្បីបើកផ្លូវ ឱ្យគណបក្សសង្គ្រោះជាតិ មានការកែទម្រង់ ផ្ទៃក្នុងបានយ៉ាងពិតប្រាកដ ហើយវិបត្តិនយោ- បាយផ្ទៃក្នុងគណបក្ស នឹងត្រូវបញ្ចប់។ ចំពោះ កិច្ចព្រមព្រៀងនយោបាយ ច្របាច់បញ្ចូលគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គឺរក្សាដដែល ហើយឈប់គិតរឿងកូតាទៅ អ្នក ធ្វើគឺបាន។

សូមបញ្ជាក់ថា បច្ចុប្បន្ន គណបក្សសង្គ្រោះជាតិ អាចទប់លំនឹងបានប៉ុណ្ណឹង ដោយសារ ប្រជាប្រិយភាពឯកឧត្តម សម រង្ស៊ី តែប៉ុណ្ណោះ បើឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ- ជាតិ គ្មានសមត្ថភាពដោះស្រាយបញ្ហាផ្ទៃក្នុង ខាងលើបានទេ លទ្ធភាពយកជ័យជម្នះ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ គឺគ្មានសោះឡើយ។

ជាថ្មីម្តងទៀត ខ្ញុំស្នើឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពិចារណាកម្ចាត់ ឱ្យអស់ពួកអ្នកនយោបាយម៉ាហ៊្វីយ៉ា ក្នុងជួរ គណបក្សសង្គ្រោះជាតិបច្ចុប្បន្ន ដើម្បីបម្រើ ផលប្រយោជន៍ប្រទេសជាតិ គោលដៅនយោ- បាយគណបក្ស និងភាពត្រឹមត្រូវតាមឆន្ទៈប្រជា- ពលរដ្ឋ បានយ៉ាងពិតប្រាកដ។

ខ្ញុំនិយាយមិនតម្រូវចិត្តអ្នកយល់ថា ផោម មេក៏ក្រអូបនោះទេ។ ចង់ដឹងថា ខ្ញុំនិយាយពិត បានប៉ុនណា ខែសីហា ឆ្នាំ២០១៨ ចាំវាយតម្លៃចុះ”។

ដោយឡែកកញ្ញាធី សុវណ្ណថា អតីតយុវជន គណបក្សសង្គ្រោះជាតិ ដែលពេលនេះ បាន ប្រកាសឈប់គាំទ្រគណបក្សប្រឆាំង មកធ្វើជា ប្រធានអង្គការយុវជនកិច្ចការសង្គម បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៦ ថា “លោកកឹម សុខា ថោកទាបណាស់ ប្រមូលពលរដ្ឋធ្វើបាតុកម្មការពារ អំពើខុសច្បាប់របស់ខ្លួន គឺមានចេតនាចង់បង្ក ចលាចល និងអសន្តិសុខប្រទេសជាតិ។ នាងខ្ញុំ ធី សុវណ្ណថា នឹងដឹកនាំពលរដ្ឋរាប់ម៉ឺននាក់ ប្រឆាំង នឹងបាតុកម្មរបស់លោកកឹម សុខា ដើម្បីការពារ សន្តិភាព។ បងប្អូនណាខ្លះគាំទ្រនាងខ្ញុំ? ចុច ឡិកេ”៕

RELATED ARTICLES