Wednesday, May 8, 2024
Homeព័ត៌មានអន្តរជាតិចក្រភព អង់គ្លេស​ចាប់ ផ្តើមចាយ​ ក្រដាសប្រាក់​ថ្មីថ្ងៃនេះ!

ចក្រភព អង់គ្លេស​ចាប់ ផ្តើមចាយ​ ក្រដាសប្រាក់​ថ្មីថ្ងៃនេះ!

ព័ត៌មានទាន់ហេតុការណ៍បំផុត

ក្រុងឡុងដ៍៖ រូបភាពមេដឹក នាំសម័យសង្គ្រាម របស់ចក្រភពអង់ គ្លេសលោក Winston Churchill នឹង រំលេចឡើងនៅ លើធនបត្រ (ក្រដាស់ប្រាក់) ជាតិប្លាស្ទិក ថ្មីមួយដែលមាន លក្ខណៈពិសេសនៃ ផ្នែកសុវត្ថិភាពនិងភាព ប្រើប្រាស់បានយូរអង្វែង កាន់តែប្រសើរ ជាងមុនទៅទៀត ហើយវាចូលជាធរមានឬ ចរាចរណ៍ក្នុង ប្រទេសចាប់ពី ថ្ងៃអង្គារនេះតទៅ ។

ធនាគារអង់គ្លេស នឹងបញ្ចេញធនបត្រ៥ផោន ថ្មីដំបូងប្រមាណ ជា៤៤០លានដុល្លារ (៦,៧ដុល្លារ ឬ៥,៩អឺរូ) ដែលមាន លក្ខណៈពិសេស ដោយមានរូបលោក Churchill ដែលបាន ពិពណ៌នាដោយ អគ្គទេសាភិបាល ធនាគារលោក Mark Carney ថាជាមនុស្សម្នាក់ ស្ថិតក្នុងចំណោម រដ្ឋបុរសដ៏អស្ចារ្យជាងគេបំផុត គ្រប់ៗជំនាន់។

ក្រដាស់ប្រាក់ថ្មី នេះមានរូបថតរបស់ លោក Churchill និងការដកស្រង់ ពាក្យពេចន៍មួយ ឃ្លាដែលគេ ថ្លែងទៅកាន់ រដ្ឋសភាពីសម័យ សង្គ្រាមលោកលើក ទី២ថា  “I have nothing to offer but blood, toil, tears and sweat.” ។

ម្យ៉ាងទៀតក្រដាស់ ប្រាក់ថ្មីនេះក៏មាន រូបភាពវិមានរដ្ឋស ភាអមដោយប៉ម នាឡិកា Big Ben របស់ខ្លួនដែល ដើរត្រង់វេលាម៉ោង ៣និង០០នាទីរសៀល ដែលប្រហែលជា ពេលវេលាមួយ នៅថ្ងៃ១៣ឧសភា ឆ្នាំ១៩៤០ ដែលលោក Churchill បានថ្លែងការណ៍ របស់លោក។

មួយវិញទៀត ធនបត្រថ្មីនេះ ផងដែរក៏ត្រូវបានគេ លើកឡើងថានឹងមាន ភាពធន់និងការប្រើប្រាស់ បានយូរអង្វែង ខណៈដែលវា នឹងក្លាយជាក្រដាស់ដំបូងគេនៅ អង់គ្លេសដែល ត្រូវបានបោះពុម្ភលើ ជាតិប្លាស្ទិក ម្យ៉ាងដែល ត្រូវបានគេប្រើប្រាស់ រួចមកហើយនៅ ប្រទេសស្កុតឡែន អូស្ត្រាលីនិងកាណាដា។

លោកអគ្គទេសា ភិបាលធនាគារជាតិ អង់គ្លេសបានថ្លែងថា ការប្រើប្រាស់ជាតិ ប្លាស្ទិកនេះមាន ន័យថាវាអាចមាន សមត្ថភាពធន់ និងការបត់ ចូលកាបូបឬភាពទក់នៅក្នុងកាបូបកាន់ តែប្រសើរជាង មុនទៅទៀត។ ក្រដាស់៥ផោនថ្មី នេះក៏នឹងមានបន្ថែម មកជាមួយ ដោយលក្ខណៈ ពិសេសផ្នែកសុវត្ថិភាពផងដែររួមមានប៉ម នាឡិកា Big Ben មាន សន្លឹកឬបន្ទះស្តើង ពណ៌ទឹកមាសនៅខាងមុ ខនិងប្រាក់ នៅខាងក្រោយ។

ទោះជាយ៉ាងណា ធនាគារនឹងចេញ ក្រដាស់ប្រាក់១០ផោន ថ្មីនៅឆ្នាំក្រោយ ដោយមានរូប លោក Jane Austin ដែល ជាអ្នកសរសេររឿង ប្រលោមលោកម្នាក់ ចំណែកក្រដាស់ ២០ផោនថ្មីនឹងមានរូប សិល្បករ J.M.W Turner ដែលនឹងចេញឲ្យ ប្រើនៅឆ្នាំ២០២០។

 

 

RELATED ARTICLES