Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិអតីតមេដឹកនាំ អង់គ្លេស ​លោក ដេវីត កាមេរូន លាឈប់ពីសភា

អតីតមេដឹកនាំ អង់គ្លេស ​លោក ដេវីត កាមេរូន លាឈប់ពីសភា

ព័ត៌មានពីតំបន់អឺរ៉ុប

អង់គ្លេស៖ អតីតនាយក រដ្ឋមន្ត្រីអង់គ្លេស លោក ដេវីត កាមេរូន បានប្រកាស ថាលោកនឹងលាឈប់ ពីតំណែងរបស់ លោកក្នុងរដ្ឋសភា។

សេចក្តីប្រកាសដែលមិនបាន រំពឹងទុករបស់ លោកកាលពីថ្ងៃច័ន្ទនេះ នឹងក្លាយជាគន្លឹះដ៏ សំខាន់មួយ តាមរយៈការបោះ ឆ្នោតសម្រាប់ កៅអីរបស់លោកនៅក្នុងទីក្រុង Oxfordshire ។លោក កាមេរូន បានចុះចេញពី តំណែងនាយករដ្ឋមន្ត្រីកាល ពីគ្រាមុន បន្ទាប់ពីការធ្លាក់ ចុះនៃការជឿ ជាក់ទុកចិត្តរបស់ម្ចាស់ឆ្នោតដែលជាជន ជាតិអង់គ្លេសកាល ពីខែមិថុនា នៅក្នុងការបោះ ឆ្នោតប្រជាមតិ មួយដែលមាន សំឡេងរក្សា ចក្រភពអង់គ្លេស ឲ្យស្ថិតនៅជាមួយអឺរ៉ុប តិចជាង សំឡេងចាកចេញ។

លោកបានថ្លែងថា នៅគ្រានោះដែរ លោកបាន រៀបចំផែនការណ៍នៅ ក្នុងសភា ថ្វីបើលោកនឹងមិ នមានពេល វេលាយូរអង្វែងក្នុង ការបំពេញតួនាទីជាអ្នកដឹកនាំ របស់គណបក្ស អភិរក្សនិយមយ៉ាងណាក្តី។

គួរបញ្ជាក់ថា តំណែងនាយករដ្ឋមន្ត្រី អង់គ្លេសរបស់ លោក ដេវីត កាមេរូន ត្រូវបានដាក់ ជំនួសដោយ លោកស្រី Theresa May ដែលជា អ្នកកំពុងពិនិត្យពិច័យអំពីនីតិវិធីក្នុង ការដកអង់គ្លេស ចេញពីប្លុក សហគមអឺរ៉ុប។ លោក កាមេរូន បានឈ្នះក្នុងការបោះ ឆ្នោតឡើងវិញកាល ពីឆ្នាំ២០១៥ ប៉ុន្តែតំណែង របស់ លោកបានប្រែក្លាយ ជាអ្វីដែលមិនអាចការ ពារជាប់បាន ក្រោយពីការចាញ់ ឆ្នោតប្រជាមតិដែល ជំរុញឲ្យអង់គ្លេស ដើរចេញពីសហគមអឺរ៉ុប កាលពី ថ្ងៃ២៣ មិថុនារួចមក។ លោកបាន ធ្វើយុទ្ធនាការឃោសនាពី គុណប្រយោជន៍នៃ ការនៅជាមួយប្លុកអឺរ៉ុបទៀតផង។

 

 

 

 

 

 

RELATED ARTICLES