Wednesday, April 24, 2024
Homeព្រឹត្តិការណ៍សង្គមសិស្សឆ្នើមជាប់បាក់ឌុប និទ្ទេស A ជួបសម្តេច ហ៊ុន សែន ថ្ងៃ២១ កញ្ញា

សិស្សឆ្នើមជាប់បាក់ឌុប និទ្ទេស A ជួបសម្តេច ហ៊ុន សែន ថ្ងៃ២១ កញ្ញា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការអប-អរសាទរចំពោះយុវជនយុវតី ជាសិស្សឆ្នើម   ដែលបានប្រឡងជាប់សញ្ញាបត្របាក់ឌុប ក្នុងជ័យ លាភីចំណាត់ថ្នាក់និទ្ទេស A ។ ទន្ទឹមនឹងនេះ សម្តេចហ៊ុន សែន បានកំណត់យកព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ដើម្បីជួបសំណេះសំណាលជាមួយនឹងបេក្ខជនជ័យលាភីនិទ្ទេស ៅ ទាំង៤០៥នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ឱ្យ ដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីវេលាម៉ោង១០ និង៥៧នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ថា “ក្មួយៗដែលប្រឡង ជាប់មធ្យមសិក្សាទុតិយភូម និទ្ទេសA ជាទីស្រលាញ់ ដំបូងពូសូមចូលរួមអបអរសាទរចំពោះ ក្មួយៗ ដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ នេះ។ ពូបានកំណត់យកម៉ោង៨ៈ៣០នាទីព្រឹក ថ្ងៃទី២១ កញ្ញា ២០១៦ ជួបក្មួយៗ នៅវិមាន សន្តិភាព ។

dsfgds

សូមក្រសួងអប់រំ យុវជន និងកីឡា ព្រម ទាំងអភិបាលរាជធានី ខេត្តទាំងអស់ ដែលមាន សិស្សប្រឡងជាប់និទ្ទេស A រៀបចំឱ្យបានល្អ នូវការធ្វើដំណើរ និងការស្នាក់នៅ ធានាឱ្យបាន នូវសុវត្ថិភាព ពិសេសសិស្សមកពីខេត្ត។

ឆ្លៀតយកឱកាសនេះ សូមចូលរួមអបអរ សាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់ នៅទូទាំងប្រទេស និងសម្តែងការសោកស្តាយ  ចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹម ថា ក្មួយៗនឹងប្រឹងរៀន ដើម្បីប្រឡងនៅឆ្នាំ ក្រោយទៀត”។

យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងបាក់ឌុបឆ្នាំ២០១៦ នេះ មានបេក្ខជនជាប់ជាផ្លូវការចំនួន ៦២,១៨ ភាគរយ ស្មើនឹងចំនួន ៥៥៧៥៣នាក់ ក្នុងចំណោម បេក្ខជនប្រឡងសរុបចំនួន ៨៩៦៦១ នាក់ ។ ក្នុង នោះបេក្ខជនទទួលបាននិទ្ទេស ៅ មានចំនួន ៤០៥នាក់ និទ្ទេស ព មានចំនួន ២៨០១នាក់ និទ្ទេស ជ មានចំនួន ៥៥៩៥នាក់ និទ្ទេស ឌ មានចំនួន ៨៨៣៥នាក់ និងនិទ្ទេស ែ មានចំនួន ៣៨១១៧នាក់។ ក្នុងចំណោមបេក្ខជនទទួល បាននិទ្ទេស A ចំនួន៤០៥នាក់ មកពីរាជធានីភ្នំពេញ មានចំនួន១៨៣នាក់ សៀមរាប ៣៦នាក់ បាត់ដំបង៣៤នាក់ កណ្តាល២៩នាក់ កំពង់ចាម ២០នាក់ បន្ទាយមានជ័យ១៦នាក់ ព្រៃវែង១៤ នាក់ កំពត១១នាក់ ត្បូងឃ្មុំ១១នាក់ តាកែវ ១១នាក់ កំពង់ធំ១០នាក់ ក្រចេះ៩នាក់ កំពង់-ឆ្នាំង៧នាក់ ព្រះសីហនុ៧នាក់ កំពង់ស្ពឺ២នាក់ ពោធិ៍សាត់២នាក់ មណ្ឌលគិរី១នាក់ ប៉ៃលិន១ នាក់ និងឧត្តរមានជ័យ១នាក់ ។

គួរបញ្ជាក់ថា លោកហង់ ជួនណារ៉ុន ធ្លាប់បានលើកឡើងថា ក្រសួងអប់រំយុវជន និងកីឡា មានគោលនយោបាយលើកទឹកចិត្តចំពោះសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ និទ្ទេស A, B,C គឺអាចចូលធ្វើជាគ្រូបង្រៀន នៅបឋមសិក្សា និងនៅអនុវិទ្យាល័យ ដោយ ស្វ័យប្រវត្តិ នេះជាគោលនយោបាយរៀងរាល់ឆ្នាំ ហើយឆ្នាំមុន ក្រសួងអប់រំក៏បានសុំការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បីបញ្ចូលពួកគេទៅជាគរុសិស្សផងដែរ ។

dfsfdsdfs

ជុំវិញដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំ២០១៦ នេះ លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការវាយតម្លៃថា ការប្រឡងបាក់ឌុបនៅ ឆ្នាំ២០១៦នេះ មានការប្រែប្រួលល្អជាងឆ្នាំមុន ដោយមិនមានការនាំយកឯកសារអ្វីចូលបាន ទាំងអស់ ហើយបេក្ខជនប្រឡងនៅឆ្នាំនេះ ពួក គេហាក់មានទំនុកចិត្តខ្ពស់ បន្ទាប់ពីបានរៀន ច្រើនតាំងពីដើមឆ្នាំមក ។

សរុបមក ក្រសួងអប់រំ បានវាយតម្លៃថា  ដំណើរការសំណេរបានបន្តប្រព្រឹត្តទៅដោយ-រលូនល្អ ពោលគឺគណៈមេប្រយោគគ្រប់លំដាប់ ថ្នាក់ មានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញ ភារកិច្ច ទោះបីនៅខេត្តមួយចំនួនមានភ្លៀងក៏ ដោយ។ ដោយឡែកបេក្ខជន បន្តគោរពបទប្បញ្ញត្តិនៃការប្រឡងបានល្អ មានភាពជឿជាក់ និងខិតខំធ្វើកិច្ចការបានច្រើន ពុំមានឧបទ្ទវហេតុ អ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយមាន ការចូលរួមយ៉ាងសកម្មពីអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងសង្កេតការណ៍ស្ម័គ្រចិត្ត មកពីអង្គភាពប្រឆាំងអំពើពុករលួយ  និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលពាក់ព័ន្ធ” ៕

RELATED ARTICLES