ព័ត៌មានទាន់ហេតុការណ៍បំផុត
ម៉ាឡេស៊ី៖ ក្រុមប្រជាធិប តេយ្យម៉ាឡេស៊ី Bersih បានថ្លែងនៅថ្ងៃពុធនេះថាខ្លួន នឹងធ្វើបាតុកម្មមួយ ដោយ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ចុះចេញពីតំណែងជា បន្ទាន់ដើម្បីអនុញ្ញាត ឲ្យមាន ការស៊ើបអង្កេត ដោយឯករាជ្យមួយ លើរឿងអាស្រូវហិរញ្ញវត្ថុ នៅក្នុងក្រុមហ៊ុន អភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ (1Malaysia Development Berhad ) ។
ប្រធានក្រុម ប្រជាធិបតេយ្យម៉ា ឡេស៊ី Bersih លោក Maria Chin Abdullah បានថ្លែងថា ការជួបជុំតវ៉ា នឹងត្រូវ ធ្វើឡើងនៅថ្ងៃ១៩វិច្ឆិកា ខាងមុខនេះ។
លោក Maria បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា ក្រុមប្រជាធិបតេយ្យ របស់លោកជឿជាក់ ថាមិនមែនការ តវ៉ានេះមិន មានជម្រើសនោះឡើយ។ ប្រជាជនម៉ាឡេស៊ីត្រូវតែក្រោក ឈរចូលរួមនិងប្រឆាំង នូវការប្រព្រឹត្ត អំពើពុករ លួយដ៏មហិមានេះ ហើយវាក៏ជាទង្វើ ប្រាសចាកពីរដ្ឋធម្មនុញ្ញរបស់ យើងផងដែរ។
កាលពីខែសីហាឆ្នាំ២០១៥ មានមនុស្ស ជាង២០ម៉ឺននាក់ បានដើរហែរក្បួន តាមដងផ្លូវ ស្រដៀងគ្នានឹង ការជួបជុំតវ៉ាដែលរៀបចំឡើងដោយក្រុម Bersih នេះដែរ និងបានអូសទាញ ការគាំទ្រពីសំណាក់ មនុស្សជា ច្រើនលើសលុប ពីសំណាក់ជនជាតិ ភាគតិចចិននៅ ម៉ាឡេស៊ីដោយអំពាវនាវឲ្យលោក Najib ចុះចេញ ពីតំណែង។
ក្រុមហ៊ុន អភិវឌ្ឍន៍យុទ្ធសាស្ត្រ 1MDB ជាក្រុមហ៊ុន ដែលប្រើមូលនិធិ របស់រដ្ឋមួយដែល លោក Najib បានបង្កើត ឡើងកាលពីខែកញ្ញាឆ្នាំ ២០០៩ដើម្បីវិនិយោគ ក្នុងគម្រោងថាមពល និងអចលនទ្រព្យ ជាយុទ្ធសាស្ត្រ។ លោក Najib គឺជាប្រធាននៃ ក្រុមប្រឹក្សាសម្របសម្រួល របស់ 1MDB រហូតមក ដល់ពេល ថ្មីៗនេះ។
ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាន The Wall Street Journal បានរាយការណ៍ ថាបណ្តា វិនិយោគិនលើ ពិភពលោកបានសំដែងការ ជឿជាក់ថាថវិការជាង ១ប៊ីលានដុល្លារបាន ចូលទៅក្នុងគណនីធនាគារ ផ្ទាល់ ខ្លួនរបស់លោក Najib Razak ដែលជា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយភាគ ច្រើននៃហិរញ្ញវត្ថុ ទាំងនោះគឺ ទទួល បានមកពីក្រុមហ៊ុន 1MDB ។