ព័ត៌មានទាន់ហេតុការណ៍បំផុត
ចិន៖ តាមបណ្តាញ ព័ត៌មានបរទេស ចេញផ្សាយថា បណ្តារោងចក្រជា ច្រើនក្នុងតំបន់ Pearl River Delta ដែលស្ថិតនៅភាគ ខាងត្បូងប្រទេស ចិនវិលត្រឡប់ទៅរក ការអនុវត្តតាម គន្លងផ្លូវចាស់នៅ ក្នុងការជួលកម្មករនិយោជិត តែជាអ្នកវ័យក្មេង និងផ្តល់ការអនុគ្រោះ ដល់ស្ត្រី ពោលគឺកម្មករ ជាស្ត្រីត្រូវបាន លើកទឹកចិត្តឲ្យចូលបំពេញការងារក្នុង ប្រទេសថ្វីបើបុរសដែល មានអាយុ៤០ឆ្នាំឬ៥០ឆ្នាំ គឺស្ថិតក្នុងតម្រូវកា រយ៉ាងណាក្តី។
នៅតាមស្លាក ឬប័ណ្ណប្រកាសជ្រើស រើសកម្មករជាច្រើន ដែលគេបិទនៅលើ ជញ្ជាំងនិងតាម ទីតាំងសមគួរមួយចំនួនក្នុងទីក្រុងឆាងអាន ដែលជាក្រុងតូច មួយក្នុងខេត្តតុងគ័ន គឺបានកំណត់ អាយុត្រូវការក្នុងកម្រិត អតិបរិមាត្រឹម ៣៥ឆ្នាំប៉ុណ្ណោះ។
ជាងនេះទៅទៀត នៅក្នុងសេចក្តីប្រកាស ព័ត៌មានកេណ្ឌបុគ្គលិក នោះបានកំណត់ សម្គាល់ចំណុចមួយចំនួន ទៀត ដោយមានបញ្ជាក់ យ៉ាងច្បាស់ពីការ អនុគ្រោះខ្លះៗ ដែរសម្រាប់ស្ត្រី ដែលជាអ្នកដែល គេចាត់ទុក្ខថាមានការរឹងរូស តិចជាងបុរស។
លោក ហ័ង លី ជាអ្នកភូមិមួយ មកពីក្វាងស៊ីបាន ថ្លែងថាសម្រាប់បច្ចុប្បន្ននេះ លោកចំណាយ អស់៣០០យន់ (៤៦,១៥ដុល្លារ) ក្នុងមួយខែ សម្រាប់ថ្លៃជួល ផ្ទះដែលចែក គ្នាចេញជា មួយនិងកម្មករ ដទៃទៀត ខណៈការចំណាយ ប្រចាំខែលើថ្លៃអាហារ ហូបចុកនិងកាតទូរស័ព្ទ អស់ប្រហែល ២០០០យន់(៣០៧,៧ដុល្លារ)ឯណោះ។
លោកបានលើក ឡើងថាប្រសិនជាខ្ញុំមិន ស្វែងរកការងារ បានត្រឹមត្រូវទេ ខ្ញុំនឹងធ្វើការ តាមអ្វីដែលខ្ញុំ អាចរកបាន ដូចជាការងារ គិតម៉ោងជាដើម។ ប្រសិនជាខ្ញុំមិនធ្វើ ខ្ញុំនិងមិន មានប្រាក់សម្រាប់ផ្គត់ផ្គង់ថ្លៃអាហារហូប ចុក ឡើយ។
ដោយឡែក ប្រាក់ឈ្នួលជាមធ្យម របស់កម្មករ អន្តោប្រវេសន៍នៅតែ បន្តកើនឡើង ដដែលរហូតដល់ទៅ៣.០៧២យន់ (៤៧២,៥ដុល្លារ) ក្នុងមួយខែក្នុង អំឡុងឆ្នាំ២០១៥ប៉ុន្តែ ការដំឡើង ប្រាក់ដល់កម្មករ ទាំងនោះមានកម្រិតយឺតគឺឡើង បន្តិចម្តងៗ។ ចំណែក ប្រាក់ខែរបស់កម្មករ អន្តោប្រវេសន៍ក្នុង ស្រុករបស់ចិននៅតែពឹងផ្អែក លើការធ្វើការថែម ម៉ោងដដែល ខណៈប្រាក់ឈ្នួលខែ គោលសម្រាប់ អ្នកចូលដំបូងឬប្រាក់ឈ្នួល អប្បបរមាក្នុងខេត្ត តុងគ័ន សម្រាប់ការ ធ្វើការ៥ថ្ងៃក្នុង មួយសប្តាហ៍និង តាមវេន៨ម៉ោង របស់ពួកគេតាមបណ្តា រោងចក្រ ភាគច្រើនបាន ផ្តល់ឲ្យ ១.៥១០យន់ (២៣០,៣ដុល្លារ)ក្នុងមួយខែ។ តែងយ៉ាងណា ធាតុពិតជាក់ ស្តែងកម្មករទាំងអស់នោះត្រូវតែធ្វើការ១២ម៉ោងបន្ថែមទៀតដើម្បីរកចំណូលបាន៣.០០០យន់(៤៦១,៥ដុល្លារ) ក្នុងមួយខែ ដែលជាចំណូល ពិតជាមធ្យម។
បើតាមការឲ្យ ដឹងពីក្រុមប្រឹក្សាកំពូល រៀបចំផែនការណ៍ សេដ្ឋកិច្ចក៏ដូចជាគណៈ កម្មការកែទម្រង់ និងអភិវឌ្ឍន៍ជាតិបានបង្ហើប កាលពីខែមុននេះថា ប្រទេសចិនបាន ជួលកម្មករអន្តោប្រវេសន៍ មកពីប្រទេសថៃ ឲ្យធ្វើការចំនួន១,៥លាននាក់ ហ្វីលីពីន២,៥លាននាក់ និងឥណ្ឌូណេស៊ី៣,៥លាននាក់។