Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិឆេះ​ទូក ទេសចរ​ណ៍​នៅ​ កោះបាលីស្លាប់ និងរបួស១៥នាក់

ឆេះ​ទូក ទេសចរ​ណ៍​នៅ​ កោះបាលីស្លាប់ និងរបួស១៥នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឥណ្ឌូណេស៊ី៖ ប៉ូលិសនិយាយ ថាស្ត្រីបរទេស ម្នាក់បានស្លាប់បាត់បង់ជីវិតនិង ជនបរទេស១៤នាក់ ទៀតបានរង របួសនៅថ្ងៃសុក្រនេះ ក្នុងហេតុការណ៍ ទូកដឹកភ្ញៀវទេស ចរមួយគ្រឿងផ្ទុះ ម៉ាស៊ីនឆេះយ៉ាង សន្ធោសន្ធៅ ខណៈ ពេលចេញ ដំណើរទៅកោះបាលី របស់ឥណ្ឌូណេស៊ី។

ភ្លាមៗនោះវា មិនទាន់មានការអះអាង ណាមួយជាក់លាក់ នៅឡើយទេចំពោះ អ្វីដែលជាមូល ហេតុបណ្តាល ឲ្យផ្ទុះម៉ាស៊ីន ទូកទេសចរណ៍មួយនេះ ហើយខាង ភ្នាក់ងារប៉ូលិសបាន ថ្លែងថាកង កម្លាំងដោះគ្រាប់ បែកត្រូវបាន ដាក់ពង្រាយ ដើម្បីធ្វើការស៊ើប អង្កេតចំពោះ ករណីនេះ។

ទោះជាយ៉ាងណា ឥណ្ឌូណេស៊ី មានមានតួលេខ នៃការរក្សា សុវត្ថិភាពលើ ដែនសមុទ្រកម្រិត ខ្សោយហើយ កាលពីមុន ក៏មានករណីគ្រោះ ថ្នាក់ស្រដៀងគ្នា នេះបានកើតឡើងផងដែរ។ អាជ្ញាធរមាន សមត្ថកិច្ចបាន លើកឡើងថា ស្ត្រីម្នាក់បានស្លាប់ នៅលើទូកនោះ ដែលបា ននិងកំពុងធ្វើដំណើរ ឆ្ពោះទៅកាន់ កោះលំហែកាយ Gili Trawangan ដែលស្ថិត នៅក្បែរនោះ។ ជនរងគ្រោះរូបនេះគឺជា ជនបរទេស ប៉ុន្តែសមត្ថកិច្ចបាននិង កំពុងត្រួតពិនិត្យ មើលអត្តសញ្ញាណ របស់ពួកគេមុននឹង បញ្ចេញនូវព័ត៌មាន លម្អិតបន្ថែម។

យោងតាមព័ត៌មាន ជាបឋមពីប៉ូលិស ឲ្យដឹងថាក្រៅពី អ្នកស្លាប់មានជនបរទេស១៤នាក់ ផ្សេងទៀតបាន រងរបួសរួមមា នជនជាតិ ព័រទុយហ្គាល់ អាល្លឺម៉ង់ អូស្ត្រាលី កូរ៉េខាងត្បូងនិងចក្រភពអង់គ្លេស។

ទូកដែលឆេះនេះ បាននិងកំពុងផ្ទុកអ្នក ដំណើរចំនួន៣៥នាក់ ដែលសុទ្ធសឹង តែជាជនបរទេស និង យានិក៤នាក់ ហើយមុន ជួបឧប្បត្តិហេតុ ទូកនេះទើប តែបានចាកចេញពីកំពង់ផែ Padang Bai ដែលស្ថិតនៅ ភាគខាងកើត កោះបាលីកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។

មេប៉ូលិស ក្នុងស្រុកលោក Sugeng Sudarso បានប្រាប់ AFP ថាការផ្ទុះនេះបានកើត ឡើង៥នាទីបន្ទាប់ ពីទូក បានចាកចេញពីផែ ពោលគឺស្ថិត នៅចម្ងាយ ២០០ម៉ែត្រពីកំពង់ផែ។

 

 

RELATED ARTICLES