Tuesday, April 23, 2024
Homeកីឡាអន្ដរជាតិអ្នក​ជំនួញ​ចិន​ទិញ​ភាគ​ហ៊ុន​ ក្លឹប​កូន​ចាប​ West Brom តម្លៃ​ជាង​ ២៣០​លាន​ដុល្លារ​

អ្នក​ជំនួញ​ចិន​ទិញ​ភាគ​ហ៊ុន​ ក្លឹប​កូន​ចាប​ West Brom តម្លៃ​ជាង​ ២៣០​លាន​ដុល្លារ​

យោងតាមប្រភពព័ត៌មានពី ដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃពុធទី១៤ កញ្ញា ២០១៦ បានឲ្យដឹងថា ក្រុមអ្នកជំនួញចិនដែលដឹកនាំដោយលោក Guochuan Lai កំពុងរៀបចំឯកសារទិញភាគហ៊ុនក្លឹប កូនចាប West Brom ជាមួយនឹងទឹកប្រាក់១៧៥លានផោន ស្មើនឹងជាង២៣០លានដុល្លារអាមេរិក។

អ្នកជំនួញចិន
អ្នកជំនួញចិន

លោក Jeremy Peace ម្ចាស់ក្លឹបWest Brom បាននិយាយថាលោកសម្រេចចិត្ត លក់ភាគហ៊ុន ៨៨ភាគរយទៅឲ្យអ្នកជំនួញចិនគឺ លោក Guochuan Lai រួចរាល់ហើយ។ជាការពិតដំណើរការចរចាទិញក្លឹប West Brom បានចាប់ផ្តើមតាំងពីខែ សីហាមកម្លេះ តែក្លឹបនេះត្រូវរត់ការបំពេញបែបបទជាមួយអាជ្ញាធរហិរញ្ញវត្ថុនិង គណៈគ្រប់គ្រងបាល់ទាត់អង់គ្លេសប្រឺមីញេលីកជាមុនសិន។

ក្រៅពីក្លឹប  West Brom លោក Laiបានបង្ហាញចំណាប់អារម្មណ៍ចង់ទិញយកក្លឹប Hull មួយបន្ថែមទៀតនៅពេលដ៏ខ្លីខាងមុខនេះ។

ទាក់ទងទៅនឹងការចង់បានក្លឹប Hull នេះ អ្នកជំនួញចិនរូបនេះមិនបានបង្ហើបឲ្យដឹងថានឹងគ្រោងចំណាយប៉ុន្មាននៅឡើយទេ។
ដោយ៖ ហេង ដេត

RELATED ARTICLES